Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាយ​វ័ន​ក្លោដ...

អាយ​វ័ន​ក្លោដ ជា​ក្លោដ​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​ផ្តល់​ដំណោះស្រាយ​បច្ចេកវិទ្យា

ដោយៈ​សុផល​/ភ្នំពេញ​៖​នៅក្នុង​អំឡុងពេល​នៃ​មេរោគ​រាតត្បាត​ពិភពលោក​ដែល​គ្មាន​អ្នកណា​រំពឹងទុក​សម្រាប់​ឆ្នាំ​២០២០​នេះ​គឺ​បានធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់​អាជីវកម្ម​ជាច្រើនដោយបាន​ផ្លាស់ប្តូរ​ទៅលើ​ទម្លាប់​នៃ​ការធ្វើការ ងារ របស់​ពួកគេ​ផងដែរ​។ការប៉ះពាល់​នេះគឺ​ដោយសារតែ​ការកំណត់​យ៉ាង​តឹងរឹង​ទៅលើ​ការធ្វើដំណើរនិង​គម្លាត ​សង្គម​ដែល​មានន័យថា អាជីវកម្ម​ជាច្រើន​ដែល​ប្រើប្រាស់​នូវ​ម៉ូ​ឌែ​ល​បែប​ប្រពៃណី​នោះ គឺ​នឹងមាន​ការបរាជ័យ​ជាក់​ជាមិនខាន​។

​អាជីវកម្ម​កាន់តែច្រើន​ឡើងៗ​ដឹងថាដើម្បី​ធ្វើការ​រក្សា​នូវ​ប្រតិបត្តិការ​របស់​ខ្លួន​ឱ្យ​បន្ត​ទៅមុខទៀត​នោះការផ្លា ស់​ប្តូរ​ទៅលើ​របត់​បច្ចេកវិទ្យាត្រូវតែ​ជា​អាទិភាព​មុនគេ​។ខ្សែសង្វាក់​ផ្គត់ផ្គង់​ជាច្រើនដែល​ពឹងផ្អែកទៅលើ​ការ​ដំណើរ​ការ​អាជីវកម្ម​ជា​លក្ខណៈ​បែប​ប្រពៃណី ក៏​ប្រហែលជា​លែងមាន​ផល​ល្អ​ទៀតហើយ​។ ហេដ្ឋារចនាសម្ព័ន្ធ ទៅលើ​ព័ត៌មាន​បច្ចេកវិទ្យា​ក៏មាន​តម្លៃ​ថ្លៃ​ក្នុងការ​ថែទាំ ហើយ​វា​ក៏​ប្រឈមមុខ​ទៅនឹង បញ្ហា​ជាច្រើន​ផងដែរ​។​

​អាយ វ័ន ក្លោដ iOneCloud គឺជា​សេវាកម្ម​ក្លោដ​ដំបូង​គេ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់នូវ​ដំណោះ ស្រាយ​ដូចជា​កាត់បន្ថយ​ចំនាយ​ដើមទុន លើ​ផ្នែក IT hardware ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ជាច្រើន អាច​ធ្វើការ​ប្រែ​ក្លាយ​នូវ​ប្រព័ន្ធ​ឌីជីថល របស់​ពួកគេ ជាមួយនឹង​កម្មវិធី SAAS នឹង​ការកាត់បន្ថយ​ទៅលើ​ការ ពឹងផ្អែក​ទៅលើ​ធនធាន IT​ដែលមាន​សមត្ថភាព ក្នុងការ​ដំណើរការ​អាជីវកម្មរ​បស់​ពួកគេ​បាន​ថែមទៀត ផង​។ សម្រាប់​ក្រុមហ៊ុន​ទំហំ​មធ្យម ប្រព័ន្ធ ERP System (Enterprise Resource Planning) គឺជា ការវិវត្តន៍ បន្ទាប់​ដែល​ពួកគេ ត្រូវ​គិត​ផងដែរ​។ នៅក្នុង​ប្រព័ន្ធ ERP system នេះ គឺមាន SAP Business One ដែល​ធ្វើការ​ដំណើការ​ដោយ​ក្រុម​ហ៊ុន​សហគ្រាសនិង​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា និង ក៏ដូចជា​នៅ​ពិភពលោក​ផងដែរ ។​

​អាជីវកម្ម ជាច្រើន ក៏​ធ្វើការ​វិនិយោគ​ទៅលើ​ប្រព័ន្ធ Servers ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុងការ​ដំណើរការ​ទៅលើ Hardware ក្នុងការ Host និង​គ្រប់គ្រង​ទៅលើ​ប្រព័ន្ធ Database ប៉ុន្តែ​ការ​ដំណើរការ​នេះ គឺមាន​ការពិបាក ពិសេស​នៅក្នុង​ការគ្រប់គ្រង​ទៅលើ​ក្រុមការងារ IT ដើម្បី​ធានា​ទៅលើ​ការ​ដំណើរការ និង​ការ upgrade ទៅលើ Hardware ដែល​ខ្ទង់ចំណាយ​មាន​រហូតដល់​ទៅ រាប់ម៉ឺនរាប់សែន​ដុល្លារ​។​

​ថ្មីៗ​នេះ iOne បានបង្ហាញ​នូវ​សេវាកម្ម ដែលជា​បុត្រ​សម្ពន្ធ​របស់ខ្លួន​គឺ អាយ វ័ន ក្លោដ iOneCloud ដើម្បី​ផ្គត់ផ្គង់​ដល់​អាជីវកម្ម​លក់រាយ​ផ្ទាល់ខ្លួន​របស់ខ្លួន​ជាមួយនឹង​សមត្ថភាព​ខ្លាំងក្លា​ក្នុង​ការជួយ​ដល់​អាជីវកម្ម​ជាច្រើន​ទៀត ស្រដៀងៗ គ្នា​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​ការកែប្រែ​ទៅកាន់​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ការ គ្រប់គ្រង​គំរូ​អាជីវកម្ម​កាន់តែ​មាន​ប្រសិទ្ធិភាព​។ ជាមួយនឹង​ការសហការ​ជាមួយនឹង​អ្នកផ្គត់ផ្គង់​ទៅលើ ERP សម្រាប់​ដំណោះស្រាយ​ទៅលើ SAP-ERP នេះ យើង​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការជួយ​ទៅលើ សហគ្រាស​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​ការបោះ​ជំហាន​នេះ​ផងដែរ​។

​សេវាកម្ម iOneCloud គឺ​បំបែក​កំណត់ត្រា​ឆ្នាំមុន និង ឆ្នាំនេះ ជាមួយនឹង​កម្រិត 100% up-time ។ក្រុមការ​ងារ អាយ វ័ន ក្លោដ iOneCloud របស់​យើង​ក៏​មានការ​ទ្រទ្រង់​ជួយ​ដោយ​អ្នកជំនាញ​អន្តរជាតិ​ជាច្រើន ទៀតផង​ដែរ​។ អតិថិជន​របស់​យើង​មានដូចជា Applications (APPs): iOneCard, ERP-SAP Business One និង​ប្រព័ន្ធ​សេវាកម្ម Hosting និង Systems ជាច្រើន​ទៀត​។ជាមួយនឹង​សេវាកម្ម អាយ វ័ន ក្លោដ( iOneCloud )នេះ សម្រាប់ Cloud Computing គឺ​មិនមាន​ភាពស្មុគស្មាញ​នោះ​ទៀត​ទេ មិន​ដូច សេវាកម្ម​នៅ​បរទេស​ដែលមាន​ភាពលំបាក​ក្នុងការ​ទំនាក់ទំនង និង ទ្រទ្រង់​ជួយ​ពេល​មាន​បញ្ហារ ក៏​ដូច ជា​ល្បឿន សេវាកម្ម​រអាក់រអួល និង​ទិន្នន័យ របស់​លាក​អ្នក នៅក្នុង​ប្រទេស​កម្ពុជា​។​ដើម្បី​ស្វែងយល់​បន្ថែមទៀត​អំពី​តាមរយៈ​គេហទំព័រ www.ionecloud.com.kh ។Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular