ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទបានអះអាងថា គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ តម្លៃនៃការនាំចេញទំនិញកសិកម្មកម្ពូជាចំនួន ៦ មុខមានតម្លៃ ជាង ២,៣២ ពាន់លានដុល្លារ ។
តម្លៃទំនិញដែលកម្ពុជានាំចេញទាំង ៦ មុខនេះ រួមមាន ដំណាំដំឡូងមី ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំចេកអំបូងលឿង ដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំម្រេច ។
លោកបានឲ្យដឹងថា សម្រាប់ដំឡូងមីកម្ពុជាបាននាំចេញនៅក្នុងតម្លៃសរុប ១.០២ ពាន់លានដុល្លារ, ស្វាយចន្ទីប្រមាណជា ជាង២៨៨ លានដុល្លារ, ស្វាយប្រមាញជាជាង ៤៧៣ លានដុល្លារ, ចេកអំបូង គឺប្រមាណជា ជាង ៤៥១ លានដុល្លារ , មៀនប៉ៃលិន ប្រមាណជា ៥៧, ៧លានដុល្លារ, និង ម្រេចប្រមាណជា ជាង២៥,៤ លានដុល្លារ ៕/PC/srn