រថភ្លើង​និង​រថយន្តបុក​គ្នា​លើក​ទី​បី​លើ​ផ្លូវដែក​ប៉ោយប៉ែត​,​ផ្នែក​ជំនាញ​គួរ​សិក្សា​និង​មាន​វិធាន​ការបង្កា​គ្រោះថ្នាក់

1374
ចែករម្លែក
រថយន្តដែលរថភ្លើងបុកកាលពីព្រឹកថ្ងៃទី២៣មេសា

ដោយ :​ប​.​ជ័យ​/ បន្ទាយមានជ័យ : រថភ្លើង​និង​រថយន្តបុក​គ្នា​លើក​ទី​បី​លើ​ផ្លូវដែក​ប៉ោយប៉ែត​- សិរីសោភ័ណ កាលពី​ម៉ោងជាង​៨​ព្រឹក​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​ដុង​អា​រ័​ញ្ញ​ស្ថិត​ភូមិ​និមិត្ត​១​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងគ្រោះ​ទេ​។​នេះ​បើតាម​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​ឲ្យ​ដឹង​។​ដោយសារ​បញ្ហា​កើត​ឡើងដដែលៗ​ដូចនេះ​មា​នម​តិ​មហាជន​លើក​ឡើង​ថា​ករណី​វា​បណ្តាល​មក​អ្វី​?​ផ្នែក​ជំនាញ​គួរ​មាន​វិធានការ​បង្កា​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​ទាំងអស់គ្នា​។​

គ្រោះថ្នាក់​លើក​ទី​បី​នេះ​គឺ​រថភ្លើង​ធ្វើដំណើរ​ពី​ប៉ោយប៉ែ​តទៅ​សិរីសោភ័ណ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក់​ហ៊ី​ណូ​ពណ៌​ស​ដែល​បើក​ឆ្លងផ្លូវ​ដែក​ពី​ជើង​ទៅ​ត្បូង​។​រថយន្ត​បាន​បុក​ធ្លាក់​ចូលក្នុង​ប្រឡាយ តែ​គ្មាន​អ្នករងរបួស​ដែរ​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​រំលឹកថា​តាំងពី​ថ្ងៃទី​៤​ខែមេសា​២០១៨ គឺ​ពី​ពេលដែល​រថភ្លើង​ដឹក​អ្ម​ក​ដំណើរ​របស់​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេ​វេ​បាន​ដំណើរការ​ដឹកជញ្ជូន​ដឹក​អ្ម​ក​ដំណើរ​ដោយ​ឥតគិតថ្លៃ​(​ថ្ងៃទី​៤​មេសា​ដល់​ថ្ងៃទី​៣១​កក្កដា​២០១៨). មាន​គ្រោះថ្នាក់​ច​រថភ្លើង​និង​រថយន្តបុក​បានកើត​ឡើង​បី​ដង​ហើយ​។​

ករណី​លើក​ទី​១.​កាលពី​វេលា​ម៉ោង​១​រសៀល​កាលពី​ថ្ងៃទី​៧​ខែមេសា​នៅ​ចំណុច​មុខ​ផ្សារ​អូរជ្រៅ​ស្ថិត​ភូមិ​.​ឃុំ​គុ​ត្ត​សត​ស្រុក​អូរជ្រៅ​មាន​គ្រោះថ្នាក់​រថភ្លើង​ពី​ដំណើរ​ពី​ស៊ីសូផុន​ទៅ​ប៉ោយប៉ែត​បាន​បុក​គ្នា​នឹង​រថយន្ត​ធុន​តូច​តូយ៉ូតា​កាមរី បណ្តាល​ធ្លាក់​ផ្លូវ​ទៅ​ផ្នែក​ខាងត្បូង​វិញ​តែ​គ្មាន​អ្នករងរបួស​។​

ករណី​លើក​ទី​២- នៅ​ម៉ោង​១១​ថ្ងៃទី​២១​ខែមេសា​ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​។​រថភ្លើង​ធ្វើដំណើរ​ពី​ក្រុង​ប៉ោយប៉ែ​តទៅ​ស៊ីសូផុន​បាន​បុក​គ្នា​នឹង​រថយន្ត​នីសា​ន់​ពណ៌​ស​ពាក់​ស្លាក់​លេខ​1AA.8727 បណ្តាល​ខូចខាត​រថយន្ត​មួយ​ចំហៀង​ខាងឆ្វេង​និង​របួស​មនុស្ស​ម្នាក់​៕​មន

រថយន្ត​នីសា​ន់​ពណ៌​ស​ពាក់​ស្លាក់​លេខ​1AA.8727 ដែលបុកជាមួយរងភ្លើងកាលពីថ្ងៃទី២១មេសា

ទីតាំងផ្សាយពាណិជ្ជកម្ម