ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ច កំពុងតាមរកប្រជាពលរដ្ឋ ត្រឡប់មកពីថៃម្នាក់ លោតពីលើរថយន្ត គេចខ្លួនមិនធ្វើចត្តាឡីស័ក ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថាៈ ពិតជាមានប្រជាពលរដ្ឋ ដែលត្រឡប់មកពីថៃ លោតពីលើរថយន្ត គេចខ្លួន មិនធ្វើចត្តាឡីស័កមែន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។ “រឿងនេះ គឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹក យកមកធ្វើចត្តាឡីស័ក ពេលដល់ខ្លោងទ្វារចូល គាត់ក៏លោតចេញពីឡាន រត់តែម្តងទៅ។ បច្ចុប្បន្ននេះ សមត្ថកិច្ច កំពុងរកគាត់ហើយ។
ប្រជាពលរដ្ឋ ដែលត្រឡប់មកពីថៃ និងរត់គេចមិនព្រមធ្វើចត្តាឡីស័ក ឈ្មោះ លឿង លីសាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕/V
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន