ឡាវ​ប្តេជ្ញា​ជួយ​តាមដាន​ក្រុម​អ្នក​ន​យោ​យ​បាយ​រត់គេច​ខ្លួន​ថៃ​

1481
ចែករម្លែក

​រដ្ឋាភិបាល​ឡាវ​បាន​ធានា​ចំពោះ​ប្រទេស​ថៃ​ថា ក្រុម​ជនភៀសខ្លួន​ខាង​នយោបាយ​ថៃ​នៅ​ឡាវ​នឹង​ត្រូវ​បាន​តាម​ឃ្លាំមើល​យ៉ាង​តឹងរឹង​ដើម្បី​រារាំង​ពួកគេ​មិន​​ឱ្យ​ចូលរួម​ធ្វើ​សកម្មភាព​ប្រមាថ​ស្តេច​ថៃ​។​

​លោក Souvone Leuangbounmy នាយសេនាធិការ​កងទ័ព​ប្រជាជន​ឡាវ កាល​ពី​ពី​ថ្ងៃអាទិត្យ​ទី​២២​មេសា​បាន​លើកឡើង​អំពី​ការព្រួយបារម្ភ​របស់​ក្រុម​អាជ្ញាធរ​ថៃ​​អំពី​ក្រុម​អ្នកនិយោបាយ​រត់គេច​ខ្លួន​ថៃ​និង​ក្រុម​អ្នក​ដែល​ចង់​ចាប់ខ្លួន​តាម​ច្បាប់​ព្រហ្មទណ្ឌ​របស់​ថៃ​អំពី​ការប្រមាថ​ស្តេច​ថៃ នៅ​ទីនោះ​។​

​លោក​បាន​និយាយថា​ឡាវ​នឹង​ប្រុងប្រយ័ត្ន​ក្នុង​ការព្យាយាម​បញ្ឈប់​សកម្មភាព​ណាមួយ​ដែល​អាច ប៉ះពាល់​ដល់​ប្រជាជន​ថៃ​។ លោក​និយាយថា “​សូម​ទុកចិត្ត​ចុះ ។ អ្នក​អាច​ពឹងពាក់​យើង​បាន ” ។​

​លោក​បាន​និយាយ​បន្ថែមថា កងទ័ព​ថៃ​និង​ឡាវ​មាន​ទំនាក់ទំនង​ល្អ​ហើយ​ប្រទេស​ទាំង​២​តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​ជួយ​ជន​ស៊ីវិល​ដែល​ធ្វើដំណើរ​​ត្រឡប់​មក​វិញ​និង​ទៅវិញ​ដើម្បី​រស់​នៅក្នុង​ប្រទេស​ទាំង​២​។​

​លោក Souvone Leuangbounmy បាន​និយាយ​ដូចនេះ នៅក្នុង​ពិធី​បុណ្យ​ប្រពៃណី​មួយ​នៅ​វត្ត Wat Ong Teu Mahawihan​នៅ​ទីក្រុង​វៀងចន្ទន៍ កាល​ថ្ងៃអាទិត្យ ។ ពិធិ​បុណ្យ​ប្រពៃណី​នេះ ត្រូវ​បាន​ចូលរួម​ដោយ​ក្រុម​មន្ត្រី​កងទ័ព​ថៃ​ជាច្រើន​នាក់ ដែល​ដឹកនាំ​ដោយ ប្រមុខ​កងទ័ព​ថៃ លោក Thanchaiyan Srisuwan ដែល​ធ្វើ​ទស្សនកិច្ច​​នៅ​ប្រទេស​ឡាវ រហូត​ដល់​ថ្ងៃ​អង្គារ​។​

​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​២​ស្តីពី​កិច្ចការ​កងទ័ព​និង​សន្តិសុខ នេះ​បើ​យោង​តាម​កាសែត Bangkok Post ៕

​លោក Souvone Leuangbounmy នាយសេនាធិការ​កងទ័ព​ឡាវ