Home ព័ត៌មានសំខាន់ៗ ស្លាប់៨នាក់ ក...

ស្លាប់៨នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុករថយន្តយប់មិញ

ដោយ: ភ្នំខៀវ-គ្រញូង / បាត់ដំបង: មនុស្សប្រុស ស្រីចំនួន៨នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍រថយន្ត និងរថយន្តបុកគ្នាពេញទំហឹងកាលពីយប់មិញ។

គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងជាង ៩:០០នាទី យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារ ការបើកបរលឿនខ្វះការប្រុង​ប្រយ័ត្នក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិចបណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង រវាងរថយន្តដឹកទឹកកក និងរថយន្តកាម៉ារីហើម ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ២A-០៣៧៧។

ប្រភពព័ត៌ដដែលបានបន្តថា ភាគីខាងរថយន្តដឹកទឹកកកបានស្លាប់ម្នាក់​ជាអ្នកបើកបរកៀបជាប់​នៅក្នុងកាបីន​​រថយន្ត ចំណែកឯខាងរថយន្តកាម៉ារីរបួស២នាក់ និង ស្លាប់មនុស្សប្រុស ស្រីចំនួន ៧នាក់ មិនទាន់​ស្គាល់អត្ត​សញ្ញាណ។

សាកសពជនរងគ្រោះទាំង៨នាក់ត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តអូរតាគីរង់ចាំសាច់ញាតិមកទទួល៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular