Home ព័ត៌មានសំខាន់ៗ កម្ពុជាផលិតដំ...

កម្ពុជាផលិតដំណាំដំឡូងមីបាន ១១.១៨៥.០៦៩តោន

ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា កម្ពុជាបានដាំដំឡូងមីចំនួន ៦៥៦.៨៦៨ ហិកតា ហើយផ្ទៃដីប្រមូលផលមានចំនួន ៥៨២.០៥៥ ហិកតា ។​

លោក រដ្ឋមន្រ្តីបានបន្តថា ទិន្នផលដំឡូងមីជាមធ្យម ចំនួន ១៩,២២តោន/ហិកតា ដោយកសិករប្រមូលបានបរិមាណផល សរុប ១១.១៨៥.០៦៩តោន ហើយ បរិមាណនាំចេញ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៧.០៧៥.៤៩៤តោន ក្នុងនោះតម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ១.០២៦.២៣២ .០០០ដុល្លារ ។​

លោកបានបន្តថា កម្ពុជាមានរោងចក្រកែច្នៃដំឡូងមីចំនួន ៩ និងក្រុមហ៊ុននាំចេញចំនួន ៣៨ ហើយតាមការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ៦៦០.៣៣៨ហិកតា កើនប្រមាណជា ៥%៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular