ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា កម្ពុជាដាំម្រេចបានចំនួន ៦.៨២២ ហិកតា នៅក្នុងនោះ ផ្ទៃដីប្រមូលផល មានចំនួន ៦.០០៤ ហិកតា ។
ប្រភពដដែលបានបន្តថា ទិន្នផលម្រេចជាមធ្យមដែលកសិករប្រមូល បានគឺមាន ចំនួន ៣,១៣៦តោន/ហិកតា ហើយនៅឆ្នាំនេះ បរិមាណផលទទួលបានមាន ចំនួន ១៨.៨២៩តោន ។
ប្រភពដដែលបានបន្តថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាអាចនាំចេញម្រេចបាន ៥.០០៥,៦៥តោន នៅក្នុងតម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៥.៤៩០.២០០ដុល្លារ ។
ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុននាំចេញម្រេចចំនួន ៣០ ក្រុមហ៊ុន។ នៅឆ្នាំក្រោយកម្ពុជាអាចប្រមូលផលម្រេចពីផ្ទៃដីប្រមាណជា ៧.១៦៣ហិកតា កើនឡើងប្រមាណជា ៥%៕