Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​ក្រីក្...

ពលរដ្ឋ​ក្រីក្រ​៥​គ្រួសារ​នៅ​សង្កាត់​គីឡូ​ម៉ែត​លេខ​៦​បានទទួល​ប័ណ្ណ​អទិភាព​ទទួល​សេវា​សុខភាព​សាធារណៈ

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ លោកស្រី អាន ផល្លា និង​លោកស្រី សួស សូលី​ដា ជា​អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ រួម​ដំណើរ​ដោយ ក្រុមការងារ​អនុសាខា​ខណ្ឌ និង ក្រុមការងារ ក​.​ក្រ​.​ក សង្កាត់​គីឡូ​ម៉ែត​លេខ​៦ បាន​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត ចំនួន​៥​គ្រួសារ រស់នៅ​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ព្រមទាំង​នាំយក​ប័ណ្ណ​អទិភាព​ទទួល​សេវា​សុខភាព​សាធារណៈ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​តេ​ជោ ជូន​ដល់​ពួកគាត់​។

​ក្នុងឱកាស​នេះ ក្រុមការងារ​អនុសាខា​ខណ្ឌ បាន​នាំយក​អំណោយ​របស់ អនុសាខា​ខណ្ឌ មក​ឧបត្ថម្ភ​ដល់​គ្រួសារ​ទាំង ៥​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន ៖ គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular