ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមិនសូវគាប់ប្រសើរទេ ហើយធ្វើអ្វីតែងជួបរឿងរាវយាយីច្រើនដែលមិនសូវសុខស្រួលចិត្តនោះឡើយ។ចំពោះការប្រកបការងារក្នុងថ្ងៃនេះដែរលោកអ្នកជួបបញ្ហាប្រទាំងប្រទើសច្រើន ហើយបើមិនខិតខំពុះពារទេនោះផលសម្រេចពិតជាមិនងាយស្រាយចេញដែរ។អ្នកប្រកបរបររកស៊ីជួញដូរមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយពីព្រោះនាំកើតឧបទ្រពចង្រៃធ្វើឱ្យការលក់ដូរកាន់តែមិនដាច់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះមិនផ្តល់ផលល្អសម្រាប់ការប្រកបការងារធំដុំឬសំខាន់ពេកឡើយពីព្រោះថាផលអាក្រក់ក៏មានចំពោះមុខច្រើន។ការរស់នៅថ្ងៃនេះវិញជួបបញ្ហាមិនល្អប្រសើរទេ ដូចនេះបើចង់ធ្វើអ្វីក៏ដោយតោងតែមានការប្រឹងប្រែងទើបផលល្អហុចមកវិញទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយនិងជម្លោះវិវាទច្រើន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះជោគជតារាសីរបស់លោកអ្នកបានឡើងខ្ពស់ប្រសើរឡើងវិញ ម្ល៉ោះហើយបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមានក្តីសង្ឃឹមជានិច្ច ហើយបញ្ហាដែលជាឧបទ្រពចង្រៃយាយីក៏បានធូរស្រាលទៅវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខជាសន្សឹមៗហើយពិសេសបើលោកអ្នកចង់បើករបរថ្មីតែងហុចផលល្អច្រើនជាងអាក្រក់ផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបចំផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកអាចទទួលរងនូវការប្រែប្រួលខាងអារម្មណ៍និងកិច្ចការងារវិញងាយជួបបញ្ហាច្រើនទៀតផង។ការរស់នៅលោកអ្នកមិនត្រូវហ៊ានលូកដៃក្នុងល្បែងស៊ីសងឡើយពីព្រោះមានតែការបាត់បង់ប៉ុណ្ណោះ ហើយពិសេសអាចកើតមានរឿងក្តៅក្រហាយច្រើនទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរយីអ៊ុនរបស់លោកអ្នកមិនសមដូចប្រកបប៉ុន្មានទេបើដូចនេះទោះធ្វើជំនួញទីជិតឆ្ងាយមិនត្រូវលោភលន់ចង់ចំណេញច្រើនឡើយបើពុំនោះទេប្រយ័ត្នត្រូវវិលត្រឡប់មកផ្ទះវិញគ្មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពរដិបរដុបច្រើន ដូច្នេះទោះប្រកបការងារតូចធំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាបញ្ហាអាក្រក់ៗនោះតែងតាមជាប់ជានិច្ច។សម្រាប់លោកអ្នកជាកម្មករឬប្រកបការងារជាបុគ្គលិកក្រុមហ៊ុនឯកជនក្តីចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សក្បែរខ្លួននាំឱ្យជួបផលលំបាកនៅគ្រាក្រោយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួននិងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនះទោះធ្វើអ្វីតែងមិនឆ្លើយតបដូចគោលដៅនោះឡើយ។ក្រៅពីនេះឱ្យលោកអ្នកប្រយ័ត្នប្រយែងបញ្ហាឧប្បត្តិហេតុនេះបន្តិចទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកមានការជឿនលឿនច្រើនរឿងមិនថាប្រាក់កាសឬរឿងផ្ទាល់ខ្លួនឡើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ដំណើរចាកចេញក្រៅផ្ទះមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងកំពុងផ្អែមល្ហែមគួសម៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកជួបរឿងមិនសប្បាយចិត្តនិងបញ្ហាយាយីច្រើនពិសេសការប្រកបការងារងាយមានបញ្ហាទាស់ទែងសម្តីដោយសារក្រុមមនុស្សបង្កបញ្ហាផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ការធ្វើដំណើរឆ្ងាយជិតមានភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហារាំងស្ទះបន្តិចបន្តួចយាយីពិសេសធ្វើច្រើនបានទទួលផលតិចថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញលាភហេងទោះតូចឬធំមានការបោលហួសជានិច្ចដូច្នេះប្រាក់កាសដែលរកបានមកមានភាពតានតឹងណាស់។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើជួបគ្នាថ្មី្មថ្មោងតែងមានការជឿនលឿនទៅមុខឆាប់រហ័ស ហើយបើថយក្រោយវិញក៏លឿនដែរ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានភាពគាប់ប្រសើរគួរសមតែយ៉ាងណាមិនល្អទាំងអស់ទេគឺមានរឿងរាវខ្លះក៏អាក្រក់ដែរ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងចំពោះកិច្ចការមួយចំនួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងអាចសម្រេចជោគជ័យដូចគាប់បំណងផង។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់និងចិញ្ចឹមគ្រួសារដែរ។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកឬមានការចូលដល់ចាស់ទុំផងដែរ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានភាពគាប់ប្រសើរគួរសម តែយ៉ាងណាមិនល្អទាំងអស់ទេគឺមានរឿងរាវខ្លះក៏អាក្រក់ដែរ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងចំពោះកិច្ចការមួយចំនួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕