Home ព័ត៌មានអន្តរជាតិ បាងកក​ស្ថិត​ក...

បាងកក​ស្ថិត​ក្នុង​ការ​ប្រឈម​អំពី​កូវី​ដ​១៩​លំដាប់​ទី​២ នៅ​ពេល​ថៃ​ចាប់ផ្តើម​អនុវត្ត​វិធានការ​រឹតត្បិត​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋធានី​ថៃ ត្រូវបាន​ចាត់ថ្នាក់​ជា​តំបន់​ប្រឈម​នឹង​វីរុស​កូរ៉ូណា​កំរិត​២ នៅពេល​រដ្ឋាភិបាល​សំរេចចិត្ត​មិន​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ដែល​ផ្ទុះ​ចេញ​​ពី​ខេត្ត​ជាប់​សមុទ្រ​នៅ​ក្បែរ​នោះ​។​

​ប្រទេស​នេះ​បាន​រក​ឃើញ​អ្នក​ឆ្លង​៦៧​នាក់​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ធ្នូ ក្នុងនេះ​៥៨​នាក់​ឆ្លង​នៅក្នុង​ស្រុក​(​សហគមន៍​) នាំ​អោយ​ថៃ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​កើន​ដល់​៥.៨២៩​នាក់ ហើយ​ប្រមាណ​១​ភាគ​៥​នៃ​ចំនួន​នេះ ត្រូវបាន​រាយការណ៍​នៅ​រយៈពេល​១​សប្តាហ៍​មក​នេះ ពោល​មនុស្ស​ជាង​១.៣០០​នាក់​ត្រូវបាន​រាយការណ៍​ថា​មាន​ផ្ទុ​កកូ​វីដ​១៩​ចាប់តាំងពី​ថ្ងៃអាទិត្យ​មក​ក្រោយ​ផ្ទុះ​ជំងឺ​នេះ​នៅ​ខេត្ត​សាមុត​ សា​ខន ជាប់​ក្រុង​បាងកក​។​

​នាយករដ្ឋមន្ត្រី​ថៃ ព​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយថា​«​ថៃ​បាន​ដោះស្រាយ​សភាពការណ៍​ផ្ទុះ​ជំងឺ​បច្ចុប្បន្ន​នេះ​ហើយ​។​រឿង​សំខាន់​គឺថា ក្រុម​អ្នកជំនាញការ​សុខភាព​នៅ​បញ្ជាក់ថា​យើង​អាច​គ្រប់គ្រង​​វា​បាន​នៅឡើយ​»​។​

​ក្រុង​បាងកក​ជា​តំបន់​មួយ​ក្នុងចំណោម​៤​តំបន់​ដែល​នៅជាប់​ស្នូល​នៃ​ការផ្ទុះកូ​វីដ​១៩​ចុងក្រោយ​នេះ និង​ត្រូវបាន​ចាត់ទុក​ជា​កន្លែង​ប្រឈម​នឹង​ការឆ្លង​កំរិត​ទី​២​។​សាមុត សា​ខន ដែល​ជា​មជ្ឈមណ្ឌល​ផ្ទុះ​​កូវី​ដ​១៩​ចេញពី​ផ្សារ​អាហារ​សមុទ្រ​មួយ ត្រូវបាន​កំណត់​ជា​កន្លែង​ប្រឈម​ខ្លាំង​បំផុត​។​

​សូមបញ្ជាក់​ថា​ថៃ​កាលពី​ខែ​មិថុនា បាន​ដកចេញ​វិធានការ​បិទ​ប្រទេស​ភាគច្រើន​ដែល​ត្រូវបាន​អនុវត្ត​ចាប់​ពី​ខែ​មីនា​មក ដើម្បី​ជំរុញ​សេដ្ឋកិច្ច​អោយមាន​សកម្មភាព​ឡើងវិញ ក្រោយ​ពី​ការចម្លង​ក្នុងស្រុក​​ធ្លាក់ចុះ​ស្ទើរ​អស់​ទាំងស្រុង​។​តែ​ស្ថានភាព​គ្រាអាសន្ន​នៅ​បន្ត​អនុវត្ត ដើម្បី​អនុញ្ញាត​អោយ​អាជ្ញាធរ​ដាក់​ការ​រឹតត្បិត​ភ្លាមៗ ក្នុងករណី​គិតថា​វា​ចាំបាច់​។​

​រដ្ឋបាល​ក្រុង​បាងកក​កាលពី​ថ្ងៃ​ពុធ បាន​បញ្ជា​អោយ​បិទ​សាលារៀន​ទាំងអស់​រហូត​ដល់​ថ្ងៃ​០៣​មករា នៅពេល​ក្លឹប​កីឡា​ខ្លះ​បាន​ប្រកាស​បិទ​រហូតដល់​មាន​ការជូន​ដំណឹង​ថ្មី​៕

​អ្នករាំ​រង់ចាំ​អតិថិជន​នៅ​ក្រៅ​រង្គសាល​មួយ​ក្នុង​តំបន់​កម្សាន្ត​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​២០​វិច្ឆិកា ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular