Home ព័ត៌មានអន្តរជាតិ កូវី​ដ​១៩​នៅ​...

កូវី​ដ​១៩​នៅ​កូរ៉េ​ខាងត្បូង​ឆ្លង​ខ្លាំង​បំផុត នៅពេល​អាជ្ញាធរ​បង្កើន​ការធ្វើ​តេស្តិ៍​

​ប្រែ​សម្រួលៈ​វាសនា​/​វាសនា​៖​កូរ៉េខាងត្បូង នៅ​ថ្ងៃ​សុក្រ​នេះ​បាន​រាយការណ៍​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត នៅ​ពេល​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​អោយមាន​ការប្រុងប្រយ័ត្ន​នៅពេល​ស្ថាន​​ភាព​មន្ទីរពេទ្យ​និង​ការស្លាប់​ដោយកូវី​ដ​១៩​កាន់តែ​អាក្រក់​ទៅ​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ​បានបញ្ជាក់​ថា នៅ​ថ្ងៃ​សុក្រ​នេះ​មាន​អ្នក​ឆ្លង​ថ្មី​១.២៤២​នាក់ នាំអោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​៥៤.៧៧០​នាក់​។​នៅ​២៤​ម៉ោង​កន្លងទៅ អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​១៧​នាក់​បាន​ស្លាប់ នាំ​អោយ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​វីរុស​កូរ៉ូណា​កើន​ដល់​៧៧៣​នាក់​។​

​ទីភ្នាក់ងារ​បានអោយដឹង​ថា អ្នក​ឆ្លង​ថ្មី​ជាង​៨៧០​នាក់ មក​ពី​មហា​តំបន់​សេ​អ៊ូ​ល ដែល​ជា​ជម្រក​សំរាប់​មនុស្ស​៥១​លាន​នាក់ នៅពេល​ការឆ្លង​ជា​កញ្ចុំ​បាន​ផ្ទុះ​ឡើង​ស្ទើរ​គ្រប់​កន្លែង​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​​រួម​មាន​មន្ទីរពេទ្យ មណ្ឌល​ថែរ​ទាំង​មនុស្ស​វ័យចាស់ ព្រះវិហារ ភោជ្ជ​នី​យដ្ឋា​ន និង​កង​ឯកភាព​ទ័ព​។​

​កូរ៉េខាងត្បូង​ក៏​បាន​និង​កំពុង​ពង្រីក​ការធ្វើតេ​ស្តិ៍​រក​វីរុស​ដើម្បី​ពន្យឺត​ការចម្លង និង​បាន​ធ្វើតេស្តិ៍​លើ​មនុស្សជាង​១១៨.០០០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​តែមួយ​៕

​បុគ្គលិក​ពេទ្យ​ក្នុង​ឈុត​ខោអាវ​ការពារ យក​សំណាក​នៅ​កន្លែង​ធ្វើតេស្តិ៍​រក​វីរុស​កូរ៉ូណា​មួយ​នៅក្រុង​សេ​អ៊ូល​កាលពី​ថ្ងៃ​២៤​ធ្នូ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular