Home ព័ត៌មានជាតិ សន្តិសុខ ជាង​ផ្សា​ដែក​...

ជាង​ផ្សា​ដែក​ម្នាក់​ស្លាប់​ដោយសារ​ផ្ទុះ​ស៊ីទែន​ប្រេង​ទូក​នៅ​ស្រុក​ស្ទឹងហាវ​

​ដោយៈ​វ​ណ្ណះ​/​ព្រះសីហនុៈ បុរស​ជាជាង​ផ្សា​ដែក​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ លើ​ទូក​នេសាទ​ដ៏​ធំ​មួយ ដោយសារតែ ផ្ទុះ​ស៊ីទែន​ប្រេង ខណៈ​គាត់​ជួសជុល​ផ្សា​ដែក​ស៊ីទែន​ប្រេង​នោះ ។​

​ករណី​ផ្ទុះ​ស៊ីទែន​ប្រេង​ទូក​មួយ​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​អ៊ូ​ទូក ស្ថិតក្នុង​ក្រុម​១ ភូមិ​៥ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។

​សមត្ថកិច្ច​បានបញ្ជាក់​ថា សព​ជនរងគ្រោះ​ខាងលើ​ឈ្មោះ​ញ៉ឹល សំណាង ភេទ​ប្រុស​អាយុ ២២​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ក្រុម​១ ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ស្រុកកំណើត ភូមិ​រកា​ថ្មី ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គី​រី ខេត្តកំពត​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular