Home កីឡា អតីត​អ្នក​ចាត...

អតីត​អ្នក​ចាត់ការ​ទូទៅ​របស់ Spurs លោក ផូ​ឆេត​ទីណូ ជា​បេក្ខជន​ឈាន​មុខ​ដើម្បី​ដឹកនាំ PSG ក្រោយ​លោក​ថូ​ម៉ាស់ ថាច់​ឆិល ត្រូវ​បណ្តេញចេញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉ារីស ៖ អតីត​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham លោក​មួ​រី​ស៊ី​អូ ផូ​ឆេត​ទីណូ ជា​បេក្ខជន​ឈាន​មុខ​គេ​ដើម្បី​ដឹកនាំ​ក្រុម PSG ក្រោយ​លោក ថូ​ម៉ាស់ ថាច់​ឆិល ត្រូវ​បាន​បណ្តេញចេញ​កាលពី​ថ្ងៃ​ពុធ​។​

​យោងតាម BBC កីឡាករ PSG ទាំងអស់​ត្រូវ​បាន​ជូនដំណឹង​មក​ថា គ្រូបង្វឹក​សញ្ជាតិ​អា​ហ្សង់​ទីន​អាយុ​៤៨​ឆ្នាំ​រូប​នេះ​នឹង​មក​ចូលរួម​ជាមួយ​ក្លិប​។​

​ការចរចា​រវាង PSG និង​លោកផូ​ឆេត​ទីណូ​បាន​ចាប់ផ្តើម​យ៉ាង​ហោច​ណាស់ក៏​២​សប្តាហ៍​រួចហើយ​ដែរ​។

​មុននេះ អ្នក​រាយការណ៍​ព័ត៌មាន​កីឡា​របស់ BBC លោក​សាយ​ម៉ុន ស្តូន បាន​រាយការណ៍​ថា លោក​ថាច់​ឆិល​អាយុ ៤៧ ឆ្នាំ ត្រូវ​បាន​បណ្តេញចេញ ក្រោយ​ដឹកនាំ​ក្រុម​ឈ្នះ ៤-០ លើ Strasbourg កាលពី​ថ្ងៃ​ពុធ​។​

​ក្លិប​បារាំង​មួយ​នេះ​មិនទាន់​ប្រកាស​ការបណ្តេញចេញ​ជា​ផ្លូវការ​ទេ​។

​លោក​ថាច់​ឆិល​បាន​ក្លាយជា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​នៅ​ក្របខ័ណ្ឌ Ligue 1 មួយ​នេះ​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៨ ដោយ​ឈ្នះ​ពាន​លី​ក​កំពូល ២ លើក ពា​ន French Cup មួយ និង​ពាន French League Cup មួយ​។

​ពួកគេ​ក៏​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ​កាលពី​រដូវ​កាល​មុន ដោយ​ចាញ់ Bayern ១-០៕

លោកផូ​ឆេត​ទីណូ (​ឆ្វេង​) ជា​បេក្ខជន​ឈាន​មុខ​ដើម្បី​ជំនួស​លោក​ថាច់​ឆិល​នៅ PSG

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular