Home ព័ត៌មានជាតិ សន្តិសុខ អ្នក​បើ​ម៉ូតូ...

អ្នក​បើ​ម៉ូតូ​កង់​បី​របួសធ្ងន់​ពេល​បើក​ជែង​បុក​រថយន្ត​ដឹក​កូនជ្រូក​នៅ​ស្រុក​ប្រាសាទបាគង​

​ដោយ​:​គូលែន​/​សៀមរាបៈ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ៧ នៅ​ចំណុច​ភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​បា​សាទ​បាគង ខេត្តសៀមរាប បណ្តាលឱ្យ​ខាង​ម៉ូតូ​កង់​បី​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១៨​យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​

​នគរបាល​ស្រុក ប្រាសាទ បាគង បាន​និយាយថា​ករណី​កើតហេតុ​នេះ រវាង​រថយន្ត​ដឹក​កូនជ្រូក ចំនួន​៥០០​ក្បាល ស្លាក​លេខ​កំពង់​ស្ពី 3A 0456 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​មាន​ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង និង​ម៉ូតូ​កង់​បី ផា​ស់អាប់ ស្លាក​លេខ សៀមរាប 1AH 0679 បើកបរ​ដោយ​ឈ្មោះ ត្រា ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ភូមិ​គោក​ត្រាច ឃុំ បាគង ស្រុក​ប្រាសាទបាគង ខេត្ត សៀមរាប បើកបរ​ពី​ជើង​ទៅ​ត្បួ​ង របួស​(​ធ្ងន់​) បញ្ចូនទៅ​មន្ទី​ពេទ្យ​ខេត្តសៀមរាប​ភ្លាមៗ​នោះដែរ​។​

​ក្រោយពេល​កើតហេតុ​រួច​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​បាត់​ស្រ​មោ​ស បន្សល់ទុក​តែ​រថយន្ត​និង​កូនជ្រូក​៥០០​ក្បាល​។​

​សមត្ថកិច្ច​និយាយថា មូលហេតុ អ្នក បើកបរ​ម៉ូតូ​កង់​បី​ផាស់​អាប់​បើកបរ​លឿន​មិន​ប្រកាន់​ស្ដាំ​និង ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​ធ្វើឱ្យ​គ្រោះថ្នាក់​កើតឡើង​បែបនេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular