Home ព័ត៌មានជាតិ សន្តិសុខ ផ្ទះ​១​ខ្នង​ន...

ផ្ទះ​១​ខ្នង​នៅ​សង្កាត់​ជនបទ​ជាយក្រុង​សិរីសោភ័ណ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ផ្ទះ​១​ខ្នង​នៅ​សង្កាត់​ជនបទ​ជាយក្រុង​សិរីសោភ័ណ ទំហំ ១០​ម៉ែត្រ x ៧.5​ម៉ែត្រ ថ្ម​ក្រោម ឈើ​លើ ដំបូល​ប្រក់​ស័ង្កសី​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច ទាំងស្រុង​ម៉ោង​៧:១៥​នាទី នៅ​យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ក្នុងភូមិ​អង្គារ​បុ​ស្ប សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មា​ន័យ​។​

​ម្ចាស់ផ្ទះ​ខាងលើ​មាន ឈ្មោះ ថោង សំ​អ៊ុន ភេទ​ប្រុស អាយុ ៦២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហឹម មុំ រស់ក្នុង​ភូមិ សង្កាត់​ខាងលើ ។​

​ហេតុការណ៍​នេះ បាន​អន្តរាគមន៍​ពន្លត់​ដោយមាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិកា​រដ្ឋា​នគរបាល​ក្រុង សិរីសោភ័ណ​ចំនួន​១​គ្រឿង អធិការដ្ឋាន​ស្រុក​មង្គល​បូរី ១​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន ២​គ្រឿង បាន​សហការគ្នា​ជួយ​បាញ់​ទឹក​ពន្លត់​ជាមួយនឹង​កម្លាំង​ជួយ​ជាច្រើន។​ ប៉ុន្តែ ​នៅតែ​មិនអាច​ជួយ​ផ្ទះ​រងគ្រោះ​ពី​អណ្តាតភ្លើង​បាន តែ​ជួយ​បានការ​រាល​ឆេះ​ផ្ទះ​ដទៃទៀត​ក្បែរៗ​នោះ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular