ដោយៈ ជា សីហៈ/ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជានឹង សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ លើកទី៧ ឆ្នាំ២០២០ នៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
សន្និសិទនេះនឹងរៀបចំឡើងក្រោមប្រធានបទ “ការពិភាក្សាលើម៉ូដែលអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា” ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ។
សន្និសីទនេះ មានគោលបំណងលើកកម្ពស់ការស្រាវជ្រាវលើប្រធានបទខាងលើ និងផ្តល់ ជាវេទិកាពិភាក្សាជុំវិញម៉ូដែលអភិវឌ្ឍន៍សេដ្ឋកិច្ចមួយប្រកបដោយចីរភាពដែលអាចក្លាយ ជាធាតុចូលក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យអនាគត ៕/PC