Home ព័ត៌មានសំខាន់ៗ ចាប់ខ្លួន​មន្...

ចាប់ខ្លួន​មន្ត្រី​អតីត​គ​គណបក្ស​សង្គ្រោះ​ជាតិ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​

ដោយៈ មុនី រ័ត្ន​/​ភ្នំពេញៈ សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក ប៉ែន ច័ន្ទ​សង្គ្រាម អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៣ ខែធ្នូ​។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ តាម​ដីកា​របស់​តុលាការ​។​លោក ប៉ែន ច័ន្ទ​សង្គ្រាម ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។

រូបថតៈលោក ប៉ែន ច័ន្ទ​សង្គ្រាម អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ(រូបឯកសារ)

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ នេះ​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឈ្មោះ ប៉ែន ច័ន្ទ​សង្គ្រាម នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែធ្នូ​។​បន្ទាប់ពី​ចាប់ខ្លួន​រួច​ក៏បាន​បញ្ជូនមក​រាជធានី​ភ្នំពេញ​និង​បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ហើយ​តុលាការ​បានសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​។
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា ការចាប់ខ្លួន​នេះ គឺ​ចាប់​តាម​ដីកា​របស់​តុលាការ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular