Home ប្លែកៗ Tesla អត់​ស្ម...

Tesla អត់​ស្មើ​! រថយន្ត​គោ​គ្រាវ​របស់​បុរស​ឥណ្ឌា បង្ក​ការចាប់អារម្មណ៍​ពេញ​បណ្តាញ​សង្គម​(វីដេអូ)

​ប្រែ​សម្រួល​៖​វាសនា​៖​សេដ្ឋី​ជំនួញ​ឥណ្ឌា​លោក អាណ​ន់ ម៉ា​ហ៊ី​នដ្រា បានធ្វើអោយ​អ្នកស្រុក​មាន​ការភ្ញាក់ផ្អើល​ចំពោះ​គំនិត​ច្នៃប្រឌិត​របស់លោក ។​ពេលនេះ​លោក​អាច​បញ្ជាក់​ចំពោះ​នាយក​ក្រុមហ៊ុន​រថយន្ត​ Tesla​លោក អេ​ឡុន ម៉ាសខ៍ ថា​លោក​រកឃើញ​ដំណោះស្រាយ​ប្រសើរ​ជាង​មួយ​សំរាប់​គមនាគមន៍​ថាមពល​កកើត​ឡើងវិញ ។​

​ក្នុង​វីដេអូ​ថត​នៅ​ទីប្រជុំជន ដា​ម៉ាស​ថា​ឡា ក្នុង​រដ្ឋកា​ណា​តា​កា គោ​ឈ្មោល​២​បាន​ទាញ​ទូរ​រថយន្ត​ពណ៌​មាស​មួយ ដែល​មើលទៅ​គួរអោយ​ចាប់អារម្មណ៍​នៅ​ពេល​អ្នក​បើក​អង្គុយ​នៅខាងមុខ​កាន់​ខ្សែ​បញ្ជា​​គោ​។​

​បរិស្ថាន​គួបផ្សំ​នឹង​គំនិត​ច្នៃប្រឌិត លោក​អាណ​ន់ ម៉ា​ហ៊ី​នដ្រា ប្រធាន​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំ​បំផុត​របស់​ឥណ្ឌា​Mahindra បាន​ងាក​ទៅ​បណ្តាញ​សង្គម​និង​និយាយ​បញ្ឆិត​បញ្ឈៀង​ទៅកាន់​នាយក​ក្រុមហ៊ុន​​អគ្គិសនី​ដ៏​ល្បីល្បាញ​របស់​អាម៉េរិក​Tesla ថា «​ខ្ញុំ​មិន​គិតថា អេ​ឡុន​ម៉ាស់ខ៍ និង​រថយន្ត​Tesla របស់​គាត់​អាច​ស្មើ​នឹង​រថយន្ត​ថាមពល​កកើត​ឡើងវិញ​តំលៃថោក​នេះ​បានទេ​។​ប្រាកដ​ណាស់ មិន​ស្មើ​បើ​និយាយ​​អំពី​ការបញ្ចេញ​ឧស្ម័ន​មេតាន​»​។​

​បន្ទាប់​ពី​បង្ហោះ​បាន​ប៉ុន្មាន​ម៉ោង វីដេអូ​នេះ​មាន​ការបើក​មើល​រាប់​ម៉ឺន​និង​ប្រតិកម្ម​រាប់សិប ដោយ​ខ្លះ​និយាយថា​« គ្មាន​នរណា​អាច​ស្មើ​បច្ចេកវិទ្យា​ឥណ្ឌា » និង​ម្នាក់​ទៀត​សរសេរថា​« នៅពេល​ពិភពលោក​​ចាស់​ជួប ពិភពលោក​ថ្មី​»៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular