ដោយៈ សៅ វ៉ាន់ឌី / ព្រះវិហារៈ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំប្រជុំពិនិត្យ ផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាង ស្តីពីកម្មវិធី វិនិយោគ ៣ ឆ្នាំ រំកិល ២០២១ និង ២០២៣ ។
លោក សេង ប៊ុនរឿន ប្រធានមន្ទីរផែនការខេត្ត បានឱ្យដឹងថាៈ សេចក្តីព្រាងកម្មវិធី វិនិយោគ ៣ ឆ្នាំ រំកិល ខេត្ត ២០២១ និង ២០២៣ លើកនេះ ត្រូវបានរៀបចំឡើងដោយមានការគិតគូរ ដល់កត្តាចម្បង និងស្ថានភាពជាក់ស្តែង ពីរសំខាន់ៗ គឺការបង្ហាញគម្រោងទិន្នន័យដែលមាន អាទិភាពខ្ពស់ របស់មន្ទីរវិស័យ អង្គភាពជុំវិញខេត្ត ដែលមានចែងក្នុង គោលនយោបាយ នៃផែនការអភិវឌ្ឍន៍ខេត្ត រយៈពេលប្រាំឆ្នាំ ២០២០-២០២៤ ។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត បានជំរុញដល់គ្រប់ស្ថាប័ន ត្រូវរៀបចំគោលនយោបាយ ប្រកបដោយការយកចិត្តទុកដាក់ និងរៀបចំឱ្យបានសព្វជ្រុងជ្រោយ មុននឹងដាក់ជូន ដើម្បីធ្វើការអនុម័ត ក្នុងកិច្ចប្រជុំ ៕/V-PC