ដោយៈមុនីរ័ត្ន/ភ្នំំពេញៈក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនផ្ដល់សម្ភារការិយាល័យជូនដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា។ពិធីប្រគល់និងទទួលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៥ខែធ្នូឆ្នា២០២០ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំំហហុង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
រូបថតៈក្រសួងការបរទេសចិនផ្ដល់សម្ភារការិយាល័យជូនគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា
ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតចិនបានថ្លែងថាក្រសួងការបរទេសចិនបានផ្ដល់ជំនួយឧបករណ៍សម្ការការិយាល័យដែលមានទឹកប្រាក់ចំនួន២លានយ័ន ដែលក្រសួងការបរទេសចិនផ្ដល់ជូនគណៈកម្មាធិការខាងកម្ពុជាគឺដើម្បីបង្កើនប្រសិទ្ធភាពការងារខាងគណៈកម្មាធិការ ដើម្បីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឱ្យបានកាន់តែជិតស្និទ្ធឡើង។
ចំណែកឧបនាយករដ្ឋមន្ដ្រីហោណាំហុងបានបង្ហាញនូវការរីករាយក្នុងនាមគណៈកម្មាធិការកម្ពុជាក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចំពោះអំណោយសម្រការិយាល័យយ៉ាងច្រើនដែលជាអំណោយរបស់ក្រសួងការបរទេសចិន ផ្ដល់ជូនគណៈកម្មាធិការកម្ពុជា ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង“ផែនការសកម្មភាព ៥ឆ្នាំដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន(២០១៩-២០២៣)”ឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកបន្តថាជំនួយឧបត្ថម្ភដ៏សំខាន់នេះសម្បូរបែបយ៉ាងច្រើននឹងជួយសម្រួលដល់ការងាររបស់គណៈកម្មាធិការកម្ពុជា ដែលមានស្ថាប័នក្រសួងចំនួន១៧ជាសមាជិក ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ៕សរន