Home ព័ត៌មានសំខាន់ៗ ថៃ​ឆ្លង​វី​រុ...

ថៃ​ឆ្លង​វី​រុស​កូរ៉ូណា​៨១​នាក់​ទៀត ហើយ​៧២​នាក់​ឆ្លង​ក្នុង​សហគមន៍​

​ប្រែ​សម្រួៈ​វាសនា​/​បាងកក​៖​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​ធ្នូ​បាន​អះអាងថា​មាន​ការឆ្លង​វីរុស​កូរ៉ូណា​ចំនួន​៨១​នាក់​បន្ថែម ដោយ​ករណី​នាំចូល​មកពី​ក្រៅ​មាន​តែ​៩​នាក់ សល់​ពី​នេះ​ជា​ការឆ្លង​ក្នុង​សហគមន៍​ទាំង​​អស់​។​

​ក្រសួង​សុខាភិបាល​បាន​និយាយថា ប្រមាណ​ពាក់កណ្តាល​ក្នុងចំណោម​អ្នក​ឆ្លង​ក្នុងស្រុក​៧២​នាក់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទុះកូ​វីដ​១៩​កាល​ពី​ចុ​សប្តាហ៍​នៅ​ផ្សារ​បោះដុំ​អាហារ​សមុទ្រ​មួយ​ក្នុង​ខេត្ត​សាមុត​ សា​ខន ជិត​ក្រុង​បាងកក ហើយ​៣៥​នាក់​ជា​កម្មករ​ចំណាកស្រុក​មកពី​ប្រទេស​ក្បែរ​ខាង​និង​៣៧​នាក់​ជា​ជនជាតិ​ថៃ​។​

​ពួក​អ្នក​ឆ្លង​ក្នុង​ស្រុកថៃ រួម​មាន​អ្នកលក់ដូរ មន្ត្រី​រដ្ឋាភិបាល កម្មករ​ដឹកជញ្ជូន​អាហារ​សមុទ្រ និង​និយោជិត​ធនាគារ​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូវី​ដ​១៩​ថៃ បានអោយដឹងថា តាំង​ពី​ផ្ទុះ​កូវី​ដ​១៩​នៅ​ខេត្ត​សាមុត សា​ខន កាលពី​១​សប្តាហ៍​មុន​មក ឥឡូវ​វីរុស​នេះ​បាន​រីក​រាលដាល​ដល់​៣១​ខេត្ត​របស់​ថៃ​។​

​កម្មករ​ចំណាកស្រុក​ផ្ទុ​កកូ​វីដ​១៩​ទាំង​៣៥​នាក់ ស្ថិត​ចំណោម​មនុស្ស​៨.៨១០​នាក់​ដែល​ត្រូវបាន​ធ្វើតេស្តិ៍​រក​វីរុស​នៅ​សាមុត សា​ខន​។​មន្ត្រី​សុខាភិបាល មាន​ផែនការ​ធ្វើតេស្តិ៍​រក​វីរុស​លើ​មនុស្ស​ប្រមាណ​១០.០០០​នាក់​នៅ​សាមុត សា​ខន ដើម្បី​ធានា​ថា​អាច​គ្រប់គ្រង​កូវី​ដ​១៩​បាន​។​

​សូមបញ្ជាក់​ថា ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ទាំង​៥.៩១០​នាក់​នៅ​ថៃ ៤.១៣០​នាក់​បាន​ជា​រួម​ទាំង​២១​នាក់​បាន​ជា​កាលពី​ថ្ងៃ​សុក្រ​នេះ​ផង និង​១.៧១៣​នាក់​កំពុង​ស្ថិត​នៅក្នុង​មន្ទីរពេទ្យ រីឯ​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​នៅ​៦០​នាក់​ដដែល​។​

​ក្នុងពេល​ជាមួយគ្នា ករណី​ឆ្លងកូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើន​៦៦៧.១៨៩​នាក់​នៅ​២៤​ម៉ោង​កន្លងមក រហូត​ដល់​ចំនួន​៧៩,៧៣​លាន​នាក់ និង​ការស្លាប់​កើន​ដល់​ជាង​១,៧៥​លាន​នាក់ ក្រោយ​ស្លាប់​១១.៧១៨​នាក់​ទៀត​៕

​អាជ្ញាធរ​ថៃ​មាន​ផែនការ​ធ្វើតេស្តិ៍​លើ​មនុស្ស​ប្រមាណ​១​ម៉ឺន​នាក់​នៅ​សាមុត សា​ខន ដើម្បី​ធានា​ថា​អាច​គ្រប់គ្រង​កូវី​ដ​១៩​បាន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular