Home ព័ត៌មានជាតិ សង្គម ​រៀបចំ​ម្ហូបអ...

​រៀបចំ​ម្ហូបអាហារ និង​ភេសជ្ជ​: ជូន​ដល់​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ដែល​កំពុង​បំពេញការងារ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: មណ្ឌល​សុខភាព​ចាក់អង្រែ គឺជា​មណ្ឌល​សំខាន់​ទី​២ នៅក្នុង​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត ក្នុង​ការផ្តល់សេវា ព្យា​ល​បាល និង​ថែទាំ​អ្នកជំងឺ​ដែល​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ត្រូវបាន​កសិដ្ឋាន​ផ្សិត​ខេ​មា (​ផ្សិត​ទឹកដោះគោ​) បានរៀបចំ​ម្ហូបអាហារ និង​ភេសជ្ជ​: ជូន​ដល់​គ្រូពេទ្យ និង​បុគ្គលិក ដើម្បី​ជាការ​លើកទឹកចិត្ត និង​ដឹងគុណ​ផង​ដែល​បាន​បំពេញការងារ​កន្លងមក​។​

​ក្នុង​ពិធី​នេះដែរ ប្រធាន​ក្រុមគ្រូពេទ្យ​ជួរមុខ​វគ្គ​ទី​១៤ នៅ​ប្រចាំការ​ក្នុង​មណ្ឌល​សុខភាព​ចាក់អង្រែ បាន​ថ្លែងអំណរគុណ​ចំពោះ លោក ទា សុខ​ឈួន និង​ភរិយា ដែលជា​ម្ចាស់​កសិដ្ឋាន​ផ្សិត​ខេ​មា (​ផ្សិត​ទឹកដោះគោ​) ដែល​បានរៀបចំ​ម្ហូបអាហារ និង​ភេសជ្ជ​: ជូន​ដល់​គ្រូពេទ្យ និង​បុគ្គលិក​ទាំងអស់ ដែល​កំពុង​បំរើការ​ងារ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ក្នុង​ការផ្តល់សេវា​ថែទាំ និង​ព្យា​ល​បាល​ជំងឺ​កូ​វីដ​-១៩​។

​ជាមួយគ្នា​ប្រធាន​ក្រុមគ្រូពេទ្យ​ជួរមុខ​វគ្គ​ទី​១៤ បាន​កោតសរសើរ​ចំពោះ លោក ទា សុខ​ឈួន និង​ភរិយា ដែលមាន​ទឹកចិត្ត​ប្រពៃ​ក្នុងការ​ឧបត្ថម តាមរយៈ​កិច្ចការងារ​មនុស្សធម៌ ក៏ដូចជា​ការងារ​សង្គម​ផ្សេងៗ ដែល​ទង្វើ​នេះ​ស្របតាម​ការប្រកាស​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួមចំណែក​រួមគ្នា តិច​ឬ​ច្រើន ពី​គ្រប់ភាគី​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​១៩ ព្រមទាំង ជា​សក្ខីភាព​នៃ​ទឹកចិត្ត​ជ្រះថ្លា​របស់​សប្បុរសជន ដោយបាន​បង្ហាញ​ពី​ស្មារតី​នៃ​ការចែករំលែក និង​កម្លាំង​សាមគ្គី​គ្នា​របស់​ប្រជាជន​ខ្មែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងករណី សប្បុរសជន​ដែលមាន​បំណង​ចង់​ជួយ ឬ​ឧបត្ថម្ភ ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ អាច​អញ្ជើញ​មក​ដោយផ្ទាល់​បាន នៅក្នុង​មណ្ឌល​សុខភាព​ចាក់អង្រែ​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular