realme ឈ្នះពានរង្វាន់ “ក្រុមហ៊ុនច្នៃប្រឌិតល្អបំផុតក្នុងឆ្នាំ ២០២០”

ដោយៈសុផល/ភ្នំពេញ៖ រៀលមី(realme)នាពេលថ្មីៗនេះ បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនច្នៃប្រឌិត  ល្អបំផុត» ពីក្រុមហ៊ុន«Fast Company»ដែលជាសារព័ត៌មានហិរញ្ញវត្ថុនិង​ពាណិជ្ជកម្ម ដ៏ល្បី នៅ អាមេរិក។ពានរង្វាន់របស់រៀលមីនេះជាពានរង្វាន់ដ៏មានកិត្យានុភាពនិងជាប់ជា “ក្រុមហ៊ុន កំពូល ទាំង៥០ ដែលមានគំនិតច្នៃប្រឌិតល្អ បំផុតរបស់ប្រទេសចិនក្នុងឆ្នាំ២០២០” ។

ទោះrealme ទើបបង្កើតឡើងក្នុងរយៈពេល២ឆ្នាំតែមានសមត្ថភាពខ្ពស់និង ការរចនា ពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង។realmeបានជាប់ក្នុងចំណាត់ថ្នាក់ទី៧ជុំវិញពិភពលោកនិងជាប់ ជាម៉ាកស្មាតហ្វូនដែលលក់ដាច់លឿនជាងគេរហូតដល់៥០លានគ្រឿងត្រឹមរយៈពេល៩ត្រីមាស ក្លាយជាម៉ាកស្មាតហ្វូនលេខមួយក្នុងពិភពលោកដែលមានការរីកចម្រើនលឿន និង ក្លាយជា ម៉ាក ស្មាតហ្វូនពេញនិយមមួយ។រីឯយុទ្ធសាស្ត្រ “ស្មាតហ្វូន+AIoT”អាចនឹងបង្កើតបានជាការរស់នៅ បែប ឆ្លាតវៃដល់យុវវ័យជុំវិញពិភពលោក ។ សម្រាប់លទ្ធផលនេះដែរ មានន័យថា realme នៅក្នុង មួយឆ្នាំកន្លងទៅនេះបានអនុវត្តការងារប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានទទួលស្គាល់ដោយ ស្ថានប័នពាណិជ្ជកម្មអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

«Fast Company»គឺជាបណ្តាញសារព័ត៌មានមួយដែលល្បីឈ្មោះលើពិភពលោក ក្នុងចំណោម សារព័ត៌មានហិរញ្ញវត្ថុនិងពាណិជ្ជកម្មដែលល្បីៗទាំង៣ រួមមាន « Fortune » និង « Business Weekly»។Fast Companyជាសារព័ត៌មានមួយដែលផ្តោតលើការការច្នៃប្រឌិតនិងការបង្កើតថ្មី។ ចាប់ពីឆ្នាំ២០១៤មក«Fast Company» ដែលតំណាងឱ្យក្រុមហ៊ុន នៃការបង្កើតថ្មីជុំវិញពិភពលោក ជាប់ជា«ក្រុមហ៊ុនមានការច្នជប្រឌិតល្អបំផុត “ Best Innovative Company: MIC”»។ Fast Companyបានចូលទៅវិនិយោគនៅក្នុងប្រទេសចិននិង ប្តេជ្ញាចិត្តក្នុង ការស្វែងរក ការប្រកួតប្រជែង ថ្មី និងតម្លៃវិនិយោគដែលប្រកបដោយភាពច្នៃប្រឌិត នៅប្រទេសចិន។ មុននេះដែរ សហគ្រាសល្បីៗ ជាច្រើននៅប្រទេសចិនដូចជា Tencent DJIនិងAlibaba សុទ្ធតែធ្លាប់បានជាប់ជម្រើសពីមុននៅក្នុង ឆ្នាំ ២០២០ចំពេលមានការរាតត្បាត ជំងឺឆ្លងនិងសេដ្ឋកិច្ចជុំវិញពិភពលោកកំពុងមានការធ្លាក់ចុះខ្លាំង នោះ។

លោកSky Li ដែលជាCEOនិងជាអ្នកបង្កើតrealmeបានបង្ហាញថា “ការបង្កើតថ្មីមានពីរជម្រើស : ទី១គឺ បច្ចេកវិទ្យានិងការស្រាវជ្រាវបង្កើតថ្មី ដែលមានគំនិតច្នៃប្រឌិតថ្មីៗ ហើយមួយវិញ ទៀតគឺ ការ ជ្រើសរើសកាត់បន្ថយដើមទុននៃបច្ចេកវិទ្យសម្រេចនិងពាក់កណ្តាលសម្រេច និងផ្សព្វផ្សាយឱ្យ កាន់​តែ​ទូលំទូលាយ ហើយrealmeក៏បានជ្រើសយកនូវជម្រើសទី២នេះ”។ ការតាំងចិត្តរបស់ realmeគឺផ្តល់នូវស្មាតហ្វូននិងផលិតផលAIoTដែលមានរួមទាំងគុណភាព ខ្ពស់និងការរចនា ទាន់សម័យ បញ្ចូលគ្នាដល់អ្នកប្រើប្រាស់វ័យក្មេងរាល់ផលិតផលនីមួយៗរបស់realmeមិនថាការរចនាខាងក្រៅ ឬក៏គ្រឿងបំពាក់សុទ្ធតែមានកម្រិតខ្ពស់ជាងស្មាតហ្វូនជួរតម្លៃដូចគ្នា។

ឧទាហរណ៍ដូចជាការផ្តោតទៅលើបច្ចេកវិទ្យាសាកថ្មលឿន realme បានសម្រេចនូវ ការយកបច្ចេក វិទ្យាសាកលឿនបំពាក់ទៅលើផលិតផលលំដាប់ថវិការហូតដល់លំដាប់ Flagship ដោយយក បច្ចេក វិទ្យាសាកលឿន65W បំពាក់ទៅលើម៉ូឌែលQ2 Series ដែលមានខ្ទង់តម្លៃប្រហែល១ពាន់យ័រន ។ ជាមួយគ្នានេះដែរ realme គឺជាម៉ាកស្មាតហ្វូនដែលមានបំពាក់នូវបច្ចេកវិទ្យា 5G ដំបូងគេនៅក្នុង វិស័យស្មាតហ្វូន ថែមទាំងជាម៉ាកដំបូងគេមួយដែលដាក់បង្ហាញនូវ realme V3 ផលិតផល 5G ដែលមានខ្ទង់តម្លៃប្រហែល១ពាន់យេន ។ realmeប្តេជ្ញានឹងធ្វើអោយអ្នកប្រើប្រាស់ វ័យក្មេងកាន់ តែច្រើនទទួលបាននូវបទពិសោធន៍នៃបច្ចេកវិទ្យាដែលថ្មីបំផុតហើយនេះគឺជាស្មារតី“ហ៊ានឆ្ពោះ ទៅមុខ”របស់realme ជាមួយគ្នានេះដែរ ក៏ជា បេសកកម្ម របស់realmeផងដែរ។realmeក្នុងនាម ជាម៉ាកបច្ចេកវិទ្យាពេញនិយម និងផ្តោតទៅលើការរចនាពេញនិយម បានចេញនូវផលិតផល ដែល មានការរចនាពេញនិយមជាច្រើនម៉ូឌែល ដូចជា Master Edition ដែលមានការសហ ការជាមួយ លោក Naoto Fukusawa ដែលជាអ្នករចនាម៉ូដលំដាប់អន្តរជាតិល្បីលើពិភពលោកដែលមើលទៅ ប្លែកពីគេ និងរួមបញ្ចូលជាមួយនឹងការរចនាដែលបំផុសដោយការរស់នៅប្រចាំថ្ងៃ ធ្វើអោយយុវវ័យ អាច ទទួល បានបទពិសោធន៍នៃការរួមបញ្ចូលគ្នារវាងភាពស្អាតនិងការរចនាទាន់សម័យ។

ដោយមានការរចនា លេចធ្លោមានភាពច្នៃប្រឌិត realme បានទទួលនូវពានរង្វាន់ German Design Award for Excellence in Product Design Award , Australian International Design Awards, Japan Good Design Award, Golden Point Design Award and many other top international design awards ជាច្រើន មិនត្រឹមតែទទួលបាន ការទទួលស្គាល់ពី សំណាក់អ្នកប្រើប្រាស់។

បច្ចុប្បន្ននេះ realmeទើបបង្កើតបានរយៈពេល២ឆ្នាំ ក៏បានចូលទៅក្នុង៥ទ្វីបធំៗនិងទីផ្សារចំនួន៦១ និងមានចំណែកទីផ្សារជាប់ចំណាត់ថ្នាក់កំពូលទី៥នៅក្នុងទីផ្សារចំនួន១៣នៅជុំវិញពិភពលោក។ realmeបានជាប់ក្នុងលំដាប់កំពូលទី៤នៅក្នុងទីផ្សារជាច្រើននៅអាស៊ីអាគ្នេយ៍ អូស្ត្រាលីនិងឥណ្ឌា ។ រីឯទីផ្សារក្នុងស្រុកវិញ នៅក្នុងកម្មវិធីថ្ងៃទី១១.១១កន្លងទៅនេះ realmeបានជាប់ជា ម៉ាកស្មាត ហ្វូន លំដាប់កំពូលទី៥ហើយនៅកម្មវិធីថ្ងៃទី១២.១២ក៏បានទទួលនូវលទ្ធផលដ៏គួរអោយកត់សម្គាល់ម្តងទៀត ដោយឈានដល់ជាប់ជាម៉ាកAndroiស្មាត ហ្វូនលំដាប់កំពូលទី៣ បន្តរីកចម្រើន ផ្ទុយនឹង និន្នា ការ ទទួលបាននូវពានរង្វាន់.«2020 Emerging Brand» និង«2020 products affecting the future Great100»ជាបន្តបន្ទាប់៕Ph

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular