Home ព័ត៌មានជាតិ សន្តិសុខ ប្រជាពលរដ្ឋ​ស...

ប្រជាពលរដ្ឋ​ស្រុក​អង្គរធំ​បិទផ្លូវ​ជាថ្មី​មិនឱ្យ​ឡានធំ​ដឹក​ថ្ម បើក​លឿន និង​ហុយ​រំខាន​ដល់​ពួកគាត់​

 

​ដោយៈ​បាយ័ន​/​សៀមរាបៈនា​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​វត្ត​ព្រៃ​ព្រះ ស្ថិតនៅ​ក្នុងភូមិ​ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាននាំគ្នា​បិទផ្លូវ​មួយ​ខ្សែ ដែល​រថយន្ត​ធំៗ ជាច្រើន​គ្រឿង​បាន​ដឹក​ថ្ម​ឆ្លងកាត់​ភូមិ​ឃុំ​របស់គាត់​ធ្វើឱ្យ​ហុយ​ដី ហើយ​មិន​ព្រម​ស្រោច​ទឹក​។​

​ការបិតផ្លូវ​នាពេលនោះ គឺ​ក្រុម​រថយន្ត​ធុន​ធំ​បាន​ដឹក​ថ្ម​ពី​ឃុំ​គក​ដូង ស្រុក​អង្គរជុំ យកទៅ​កាន់​ក្រុង​សៀមរាប ដែល​ខាង​ក្រុម​រថយន្ត​ធ្លាប់​បានធ្វើ​កិច្ចសន្យា ១​ដង​រួចមកហើយ ថា​ពេល​ឆ្លង​ត្រូវ​ធ្វើការ​ស្រោច​ទឹក​កុំឱ្យ​ហុយ ហើយ​រំខាន​ដល់​ពួកគាត់​។​

​ឃុំ​ដែល​ប្រជាជន​រងគ្រោះ​ដោយសារ​ដី​ហុយ​នោះ​មាន ឃុំ​ជប់​តា​ត្រាវ ឃុំ​ពាក់​ស្នែង និង​ឃុំ​លាងដៃ ក្នុងស្រុក​អង្គរធំ ដែលមាន​ចម្ងាយ​ដែល​ប៉ះពាល់​ប្រវែង​២០​គីឡូម៉ែត្រ​។​

​មូលហេតុ​ដែល​ប្រជាពលរដ្ឋ​បិទផ្លូវ​នេះដែរ​គឺ​ដី​ហុយ និង​ផ្លូវ​ខូច និង​បើក​លឿន​ពេក ហើយ​ពួកគាត់​សំណូមពរ​អោយ​ក្រុមហ៊ុន​បាញ់​ទឹក និង​ជួសជុល និង​បន្ថយល្បឿន​។​

​កន្លងមក​ផ្លូវ​តំណាង​ក្រុមហ៊ុន​ជនជាតិ​កូរ៉េ​ឈ្មោះ​ក្រុមហ៊ុន​ជាន​ចុង​វ៉ាង​ចៅ និង​លោក​អភិបាលរង​ស្រុក​អង្គរធំ និង​ប្រជាពលរដ្ឋ​ចំនួន​៨០​នាក់ ស្រី​៣០​នាក់ ធ្លាប់បាន​ព្រមព្រៀងគ្នា​ម្តង​រួចមកហើយ​ថា​ធ្វើតាម​សំណើ​ប្រជាពលរដ្ឋ ប៉ុន្តែ​នៅពេលនេះ​ក្រុមហ៊ុន​មិនបាន​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ឡើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular