ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៩ របស់ខ្លួន ក្រោមវត្តមានលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៥។
របៀបវារៈនៃអង្គប្រជុំ ចំនួន៥នោះ រួមមានៈ ១- ពិនិត្យ និងអនុម័តសេចក្តីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ២- ពិនិត្យ និងអនុម័តសេចក្តីព្រាង របាយការណ៍ប្រចាំឆ្នាំ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខណ្ឌ ព្រែកព្នៅ ។ ៣- ពិនិត្យ និងអនុម័តកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាល ខណ្ឌព្រែកព្នៅ ។ ៤- ពិនិត្យ និងអនុម័ត ស្តីពីការបែងចែកប្រាក់រង្វាន់ ប្រចាំខែធ្នូ និងយន្តការរបស់ការិយាល័យ ច្រកចេញចូលតែមួយ ។ ៥- បញ្ហាផ្សេងៗ ៕/V