ដោយ: សរិទ្ធ / ព្រះសីហនុ: កម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តព្រះសីហនុ កំពុងធ្វើការស្រាវជ្រាវករណីកម្មករជួសជុលទូកម្នាក់ បានស្លាប់ដោយសារផ្ទុះស៊ីទែនប្រេង កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច ជួសជុលទូក ស្ថិតក្នុងក្រុមទី១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ ញ៉ិល សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ស្រុកកំណើតនៅភូមិរកាថ្មី ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត៕