ក្នុងពេល​វិបត្តិ​កូ​វីដ​១៩ មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព ផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ប្រមាណ ៤០ ម៉ឺន​ដុល្លារ ទៅដល់​អាជីវកម្ម​ចំនួន ២៧ ដើម្បី​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​

ដោយៈ​សុផល​/​ភ្នំពេញ​៖ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​ (EDF)​ នាពេល​ថ្មីៗ​នេះ​ បាន​កោះ ប្រជុំ ​ដើម្បី​ពិនិត្យឡើងវិញ​នូវ​សមិទ្ធិផល​មួយចំនួន​ដែល​គួរឱ្យកត់សំគាល់​ក្នុង​ឆ្នាំ​២០២០​ដើម្បី​គាំទ្រ​ដល់​ភាព​កំពុង​រីកចម្រើន​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រាស​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុងកិច្ចប្រជុំនោះ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធាន​ក្រុម​ប្រឹក្សាភិ​បា​ល​​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​ បាន​មានប្រសាសន៍ថា​៖​តាមរយៈ​ដៃគូ​អនុវត្ត​របស់ខ្លួន​គឺ​សហគ្រាស​ខ្មែរ​មូលនិធិ​អភិវឌ្ឍ ន៍​សហគ្រិនភាព បានផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ប្រមាណ ៤០ ម៉ឺន​ដុល្លារ ទៅដល់​អាជីវកម្ម​ចំនួន ២៧ ដើម្បី​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​។ លើសពីនេះទៅទៀត​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​ក៏បាន​បើកសម្ពោធ​កម្មវិធី​“​អង្គរ​៥០០”​នៅក្នុង​ឆ្នាំនេះ​ដោយមាន​ការចូល​រួមសហកា​រ​ជាមួយ​អាជីវកម្ម​បង្កើត​ថ្មី​ចំនួន​៥០០,​សកល​វិទ្យាល័យ​ស្ទែ​ន​ហ្វ​ត​(StanfordUniversity)​និង​សហគ្រិន​សឹង្ហ​បូរី​ដើម្បី​ផ្តល់​ជាការ​គាំទ្រ​និង​ការណែនាំ​ទៅដល់​សហគ្រិន​បច្ចេកវិទ្យា​ក្នុងស្រុក​ស្រប​ពេលដែល​ពួកគេ​រើ​ក​លូតលាស់​ទៅកាន់​ថ្នាក់ជាតិ និង​អន្ដរជាតិ​។​ដោយ​ចង់​បង្កើន​នូវ​សន្ទុះ​នេះ ក្រុមប្រឹក្សាភិបាល បានដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​សម្រាប់​ឆ្នាំ​២០២១ដើម្បី​ព​ង្រឹ​ក​ភាពជា​សហ​គ្រិន និង​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs), លើកកម្ពស់​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅក្នុង​វិស័យ សហគ្រាស​ធុន​តូច និង​មធ្យម និង​បង្កើត​ភាពជា​ដៃគូ ដោយ​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​។​

​សូមជម្រាបថា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្កើត មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ ជា​មូលនិធិ​សាធារណៈ​ដែល​ផ្ដល់នូវ​ផ្នែក​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​ដល់ អាជីវកម្ម​បង្កើត​ថ្មី សហគ្រាស​ធុន​តូច និង​មធ្យម​ព្រមទាំង​សហគ្រាស​ដែលជា​អ្នកបង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​។​នៅក្នុង​ឧបករ​ណ៍​នៃ​គោលនយោបាយ​ថ្មី​គោលដៅ​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​គឺជា​ការលើកកម្ពស់​និង​គាំទ្រ​ដល់​ភាព​ជា​សហគ្រិន​ដ៏​ស្វាហាប់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​និង​ន​វា​នុ​វត្ដ​ន៍​ដូចជា​ការបង្កើត​ការងារ​ជាពិសេស​ដូច​នាពេល​បច្ចុប្បន្ន​ដែល​ប្រទេស​កម្ពុជា​កំពុង​បន្ត​តែ​ទទួលរង​ផលប៉ះពាល់​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាពបាន​បង្កើត សហ​​គ្រិន​ខ្មែរ ដែលជា​ប្រតិ​ប​ត្ដិករ​រដ្ឋបាល​ស្វ័យ​ត ដើម្បី​អនុវត្ត​កម្មវិធី​ចម្បង​ទាំង ៤​។កម្មវិធី​ទាំងអស់នេះ​រួមមានកម្ម​វិធី ប​ង្កើ​ម​សមត្ថភាព​( Capacity Upgrading) ដែល​ប្រើ​នូវ​គំរូ​នៃ​ការចែករំលែក​តម្លៃ ដើម្បី​ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់ សហគ្រាស​ធុន​តូច និង​មធ្យម រួមទាំង​អាជីវកម្ម​បង្កើត​ថ្មី​។ កម្មវិធី Networking ជា​កម្មវិធី​ដែល​ជួយសហ​គ្រាស​ធុន​តូច​និង​មធ្យម រួមទាំង​អាជីវកម្ម​បង្កើត​ថ្មី បង្កើត​នូវ​យុទ្ធសាស្ដ្រ​ទំនាក់ទំនង​ជាមួយ​អ្នក​ណែនាំ អ្ន​កវិន​យោគ​ទុន និង​ដៃគូ​អាជីវកម្ម ទាំង​ក្នុងស្រុក​និង​អន្ដរជាតិ​។​កម្មវិធី Entrepreneurial Culture Promotion ជា​កម្មវិធី​អភិវឌ្ឍ​ការគិត​ថ្មី​ដែល​រួមបញ្ចូល​ការ ច្នៃប្រឌិត​,​ហានិភ័យ​និង​រង្វាន់​,​ព្រមទាំង​ការប្ដេជ្ញាចិត្ត​។​កម្មវិធី ​Seed​Funding​ជា​កម្មវិធី​ដែល​ប្រើ​នូវ​ជំនួយ​រួមគ្នា​និង​វិធីសាស្ដ្រ​វិនិយោគ​រួមគ្នា​ដើម្បី​គាំទ្រ​និង​ធ្វើឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​រួមទាំង​អាជីវកម្ម​បង្កើត​ថ្មី​កាន់​តែមាន​ភាពប្រសើរឡើង​។​

​ទំនុកចិត្ត​នៃ មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព គឺ​ប្រៀបដូចជា​វេទិកា​មួយ​សម្រាប់​ជម្រុញ​សកម្មភាព នានា​នៃ​ភាព​ជា​សហគ្រិន ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ភាពជា​អ្នកដឹកនាំ​និង​រចនាសម្ព័ន្ធ​ប្រតិ​ប​ត្ដិ​ការ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដោយមាន​ក្រុមប្រឹក្សាភិបាល​លេខាធិការ​ដ្ឋា​ន​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​និង​សហគ្រិន​ខ្មែរ​។​ជាមួយគ្នានេះ​សាខា​ទាំង​៣​គឺ​លើកកម្ពស់​ភាពខ្លាំង​នៃ​វិទ្យាស្ថាន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​ការ​បង្កើត​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​ត្រួតពិនិត្យ​មួយ និង​តុល្យភាព ព្រម​នឹង​សូចនាករ​ប្រតិ​ប​ត្ដិ​ការច្បាស់​លាស់​។ ទាំង​៣​ក៏មាន​តួនាទី​សំខាន់​ក្នុងការ​អនុវត្ត​ជា​កម្មវិធី​គំរូ​នៃ​ដៃគូ សា​ធាណៈ​-​ឯកជន មួយដែល​ឆ្លើយតប​ទៅនឹង​សហ​គម​ន៍​អាជីវកម្ម និង​ស្របតាម​ទិសដៅ​គោលនយោបាយ​សេដ្ឋកិច្ច​។​

​គួរឱ្យ​ដឹងផង​ដែរ​ថា​៖​ដោយមាន​វត្តមាន​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជា​ប្រធាន​នៃ​កិត្តិ​យស និង លោក វ​ង្សី វិស្សុត ជា​ប្រធាន​នោះ ក្រុមប្រឹក្សាភិបាល​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​ត្រូវបាន​បង្កើត​ឡើង​ដោយមាន​សមាជិក​ជាន់ខ្ពស់ ប្រាំ​រូប​ផ្សេងទៀត​ដែល​ត្រូវបាន​ជ្រើសរើស​ទៅតាម​ជំនាញឯកទេស ទៅតាម​​វិស័យ​ការងារ​របស់​ពួកគេ​រៀងៗ​ខ្លួន នេះ​គឺ​រួមបញ្ចូល​ទាំង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ផាន់ ផល្លា​, ប្រធាន​ក្រុមហ៊ុន World Bridge លោក​ឧកញ៉ា សៀ រិទ្ធី , ប្រធាន​និង​ជា​នាយក​គ្រប់គ្រង ធនាគារ​អេស៊ីលីដា ភីអិលស៊ី លោក​បណ្ឌិត អ៊ិន ចាន់នី​, ប្រធាន​មជ្ឈមណ្ឌល​បង្កើត​ថ្មី​តេ​ជោ​សែន លោក​វេជ្ជបណ្ឌិត គង់ ម៉ា​រី និង លេខាធិការ​លេខាធិការ​ដ្ឋា​ន​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​លោក ជា កុក​ហុង​។​សមាជិកភាព របស់​ក្រុមប្រឹក្សាភិបាល​រួមមាន​តំណាង​សាធារណៈ​ឯកជន​និង​អន្តរជាតិ​ដើម្បី​ធានាថា​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​គឺមាន​បទពិសោធន៍​គ្រប់គ្រង​យ៉ាង​ទូលំទូលាយ​ដែល​អាចមក​ប្រើប្រាស់​បាន​ពីព្រោះ​វា​ក៏​ជាការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​កម្ពុជា​នៅក្នុង​សម័យកាល​បដិវត្ត​ឧស្សាហកម្ម​ទី៤.០​នេះ​។​លើស​ពី​នេះ​ទៅទៀត​នោះ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព នៅតែ​បន្ត​សិក្សា​លើ​គោលនយោបាយ​គាំទ្រ​ដែល​ពាក់ព័ន្ធ​នានា​ដើម្បី​ផ្តល់​ជា​អត្ថប្រយោជន៍​និង​ផ្តល់​ការលើកកម្ពស់​ទៅដល់​ប្រព័ន្ធ​អេកូឡូស៊ី​អាជីវកម្ម​បង្កើត​ថ្មី​ព្រមទាំង​សហ​គ្រាស​ធុន​តូច​និង​មធ្យម​ស្របពេល​ជាមួយនឹង​ការត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​កិច្ចការ​របស់​កម្មវិធី​។​

​លោក វ​ង្សី វិស្សុត បាន​មានប្រសាសន៍​ទៀត​៖​ថា​៖«​អំឡុងពេល​ដែលមាន​ជំងឺ​រាតត្បាតកូ​វីដ​១៩បាន​រីក​រាល​ដា​ល​ឡើង សហគ្រិន​ខ្មែរ​បានដាក់​ចេញ​នូវ​កញ្ចប់​ជំនួយ​ជាបន្ទាន់​ដល់Startupsនិង​សហគ្រាស​ធុន​តូចនិង​មធ្យម​នៅ​ក្នុង​ទម្រង់​ជា​ច្រើ​ន​ដូចជា ការ​ផ្គូរ​ផ្គង​ជំនួយ​រួមគ្នា ការប្រាក់​កម្ចី​ណែនាំ​ឲ្យ​ខ្ចី​ឥណទាន ការធ្វើ​វិនិយោគ​សមធម៌ ការ​ពង្រឹង​សមត្ថភាព​សហគ្រាស និង​ការពិគ្រោះ​យោបល់​អាជីវកម្ម​ជាដើម​។ បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​ពីរ​ជុំ​រួចមក សហគ្រិន​ខ្មែរ​បានសម្រេច​ផ្ដល់ជំនួយ​ដល់ អាជីវកម្ម​បង្កើត​ថ្មី និង សហគ្រាស​ធុន​តូច និង​មធ្យមចំនួន​២៧ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជាង ៤០០ ០០០​ដុល្លារ ដើម្បី​អនុញ្ញាត​ឲ្យ​សហគ្រិន​អាច​ដោះស្រាយ​ការរាំងស្ទះ​នៃ​អាជី​វ​កម្ម​របស់​ពួកគេ និង​រក្សា​លំនឹង​នៃ​អាជីវកម្ម​របស់​ពួកគេ​ផងដែរ​។ សមិទ្ធិផល​នេះ​បានបង្ហាញ​ពី​សមត្ថភាព​របស់​យើង​ក្នុងការ​ថ្លឹងថ្លែង​ពី​តម្រូវការ​របស់​អតិថិជន​ជាមួយ​គោលបំណង​នៃ​កម្មវិធី​។ យើង​ពិត​ជាមាន​សេច​ក្ដ​រីករាយ​ជា​ក្រៃលែង​ចំពោះ​ការ​ចាប់ដៃ​សហការ​រវាង សហគ្រិន​ខ្មែរ ជាមួយ​ដៃគូ​យុទ្ធសាស្ដ្រ​អន្ដរជាតិ​ដូចជា អាជីវកម្ម​បង្កើត​ថ្មី​ចំនួន ៥០០, សកល​វិទ្យាល័យ​ស្ទែ​ន​ហ្វ​ត (Stanford University) និង​សហគ្រិន​សឹង្ហ​បូរី​។ កម្មវិធី​គំរូ​នេះ​មាន​ឈ្មោះថា​“​អង្គរ​៥០០”​ដែលមាន​គោលបំណង​សហការគ្នា​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​រស់​រវើក​ដែល​ផ្តល់នូវ​ទំនុកចិត្ត​ច្រើនជាង​មុន​ដល់​អ្នកពាក់ព័ន្ធ​ផ្សេងៗ បង្កើន​បរិមាណ និង​គុណភាព​របស់​សហគ្រិន​ក្នុង​រយៈពេល​វែង ថែមទាំង​ទាក់ទាញ​ការវិនិយោគ​មូលធន​ប​ន្ថែ​ម​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម រួមទាំង​អាជីវកម្ម​បង្កើត​ថ្មី​ផងដែរ​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular