Home កម្សាន្ត ផ្ទះ​របស់​ស្ត...

ផ្ទះ​របស់​ស្តេច​ចម្រៀង​ប៉ុប ម៉ៃ​ឃើ​ល ជែក​សុន ដាក់លក់​ក្នុងតម្លៃ ២២ លាន​ដុល្លារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖​អ្នកនាំពាក្យ​របស់​អ្នកទិញ​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ធ្នូ​ថា​ផ្ទះ​នៅ​វាល​ចិញ្ចឹម​ចៀម​ក្នុង​ទីក្រុង​នេ​វើ​លែន​របស់​ស្តេច​ចម្រៀង​​ប៉ុប​ម៉ៃ​ឃើ​ល ជែក​សុន ត្រូវបាន​ទិញ​ដោយ​វិនិយោគិន​ជា​មហាសេដ្ឋី​ឈ្មោះ រ៉ុន បឺ​ខុល អតីត​មិត្តភក្តិ​របស់​ជែក​សុន​ក្នុងតម្លៃ ២២ លាន​ដុល្លារ​។​

​អ្នកនាំពាក្យ​មិន​បញ្ចេញ​អត្តសញ្ញាណ​រូបនេះ​បាន​ជូនដំណឹង​ទៅ​រ៉​យ​ទ័​រថា ការចាប់អារម្មណ៍​រប​ស់​លោក​បឺ​ខុល​បាន​ផ្តោត​មកលើ​អចលនទ្រព្យ​ទំហំ ២.៧០០ អារ​នេះ​នៅ​ពេល​គាត់​កំពុង​ស្វែងរក​ទីតាំង​មួយ​ផ្សេង​​ទៀត​នៅ​តំបន់​ជ្រលង​ភ្នំ​សា​ន់តា​អ៊ីណេស​ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា​។

​អ្នកនាំពាក្យ​រូបនោះ​បាន​បកស្រាយ​ថា លោកបឺ​ខុល​ចាត់ទុក​ការទិញ​នេះ​ជា “​ឱកាស​ធ្វើ​ធនាគារ​ដីធ្លី​” ពោល​គឺជា​មធ្យោបាយ​នៃ​ការទិញ​ឡើងវិញ​នូវ​អចលនទ្រព្យ​ដែល​គ្រប់គ្រង​មិនបាន​ល្អ​ឬ​ទុក​ទំនេរ​ចោល ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ឡើងវិញ​។​

​អចលនទ្រព្យ ដែល​រួមមាន​ទាំង​ផ្ទះ​វីឡា​ទំហំ ៣៦៦ ម៉ែត្រក្រឡា បន្ទប់ទទួលភ្ញៀវ​ជាច្រើន និង​សូម្បី​រោងកុន​៥០​កៅអី​នោះ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ភូមិគ្រឹះ Sycamore Valley Ranch​ក្រោយ​ជែក​សុន​ស្លាប់​​ក្នុង​ឆ្នាំ​២០០៩ ដោយសារ​ការចាក់​ថ្នាំស្ពឹក​ហួសកំណត់​៕

​ផ្ទះ​របស់​ជែក​សុន​នៅ​ទីក្រុង​នេ​វើ​លែន​លក់បាន​២២​លាន​ដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular