Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​ជាង៣០០...

ពលរដ្ឋ​ជាង៣០០គ្រួសារនៅឃុំ​ក​ន្ទឺ​រ​២​ស្រុក​បាណន់​ទទួល​អំណោយ​សម្តេច​ក្រឡាហោម​និង​លោកជំទាវ​

ដោយ​:​គ្រញូង​/​បាត់ដំបងៈនៅ​ព្រឹក​ថ្ងៃទី​២៥​ខែធ្នូ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សុវណ្ណ​គឹម​ហាក់​ស្នងការរង​និង​ជា​អនុប្រធាន​ក្រុមការងារ​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សុខ វាសនា អគ្គនាយករង​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ បាន​អញ្ជើញ​ចែក​អំណោយ​របស់​សម្ដេច​ក្រឡាហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ​នូវ​អង្ករ​ចំនួន ៦.៦៨០​គីឡូក្រាម​ជូន​ដល់​ប្រជា ពលរដ្ឋ​ក្រីក្រ​ចំនួន​៣៣៤​គ្រួសារ​។​

​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍ ឯក សុខ វាសនា​និង​លោកស្រី​បាន​ជូនអំណោយ​ជា​អាវរ​ងារ​ចំនួន​៨២៦​អាវ សម្រាប់​ជូន​ដល់​ក្រុមប្រឹក្សាឃុំ មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល អង្គភាព​ភូមិ ប្រជា​ការពារ លោកគ្រូ អ្នកគ្រូ ផងដែរ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular