Home ព័ត៌មានជាតិ សង្គម ក្រសួង​ប្រគល់...

ក្រសួង​ប្រគល់​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​៦​ក្នុងស្រុក​ចំនួន​បី​នៃ​ខេត្តបាត់ដំបង​

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែធ្នូ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សុខ គឹម​ស៊ុន​អនុប្រធាន​នាយក​ដ្ឋាន​​ស្ថាបនា នៃ​អគ្គនាយកដ្ឋាន​ភស្ដុភារ​និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​និង​ក្រុមការងារ​សហការ​ជាមួយ​ក្រុម​ការងារ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ឹ ង​សុង​យូ​ស្នងការរង​នគរបាល​ខេត្តបាត់ដំបង​បាន​អញ្ជើញ​ពិនិត្យ​និង​ប្រគល់​អគារ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​៦​ប៉ុស្តិ៍​នៅ​ស្រុក​ចំនួន​បី​នៃ​ខេត្តបាត់ដំបង​។​

​អគារ​ទាំង​ប្រាំមួយ​ក្នុងនោះ​មាន​៖​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឆ្នាល់មាន់​,​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដូន​បា​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ​។ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​រាំង​កេ​សី​,​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វត្ត​តា​មិ​ម​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ។​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ចាស់​និង​ប៉ុ​សិ៍​នគរបាល​រដ្ឋបាល​កោះ​ជី​វាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ ។​

គួរ​បញ្ជាក់ថា​ការសាងសង់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខាងលើនេះ​ទទួលបាន​ការឧបត្ថម្ភ​សាងសង់​ពីស​ម្តេច​ក្រឡា​
​ហោម​និង​គម្រោង​ថវិកា​ក្រសួងមហាផ្ទៃ​ឆ្នាំ​២០១៩៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular