កូរ៉េខាងជើង​ថា “​នឹង​ចាត់វិធានការ​ឆ្លើយតប​” បើសិន​អង្គការសហប្រជាជាតិ អនុម័ត​ការដាក់ទណ្ឌកម្ម​

1176
ចែករម្លែក

​កូរ៉េខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​កក្កដា​ថា “​ខ្លូន​នឹង​ចាត់វិធានការ​ឆ្លើយតប​ដ៏​ម៉ឺងម៉ាត់​និង​ស្របគ្នា​” បើសិន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្តីសម្រេចចិត្ត​មួយទៀត​អំពី​ការដាក់ទណ្ឌកម្ម​ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប (ICBM) របស់​កូរ៉េខាងជើង កាលពី​សប្តាហ៍​មុន​។​

ក្រសួងការបរទេស​កូរ៉េខាងជើង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ត្រូវបាន​ដកស្រង់​និង​រាយការណ៍​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​KCNA​របស់​កូរ៉េខាងជើង​ថា ការសាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​នេះ​គឺជា​ការប្រើប្រាស់​សិទ្ធិ​ត្រឹមត្រូវ​តាមច្បាប់​របស់ខ្លួន​ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​ការគំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​ពី​សហរដ្ឋអាមេរិក​។​

សហរដ្ឋអាមេរិក​បាន​កំពុង​ព្យាយាម​ជំរុញ​ចិន​និង​រុស្ស៊ី​ឱ្យ​គាំទ្រ​សេចក្តីសម្រេចចិត្ត​ថ្មី​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ដាក់ទណ្ឌកម្ម​ខ្លាំង​ឡើងលើ​កូរ៉េខាងជើង បន្ទាប់ពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់ខ្លួន​មក​នោះ​៕ ដោយ ៖សុខា

មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន ជួប​ជាមួយ​អ្នកវិទ្យាសាស្ត្រ​និង​អ្នក​បច្ចេកវិទ្យា បន្ទាប់ពី​ការបាញ់​សាកល្បង​មី​ស៊ី​ល Hwasong-14 កាលពីពេល​កន្លងទៅ

ទីតាំងផ្សាយពាណិជ្ជកម្ម