Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​រ៉ែ​និ...

ក្រសួង​រ៉ែ​និង​ថាមពល​ផ្តល់​អាជ្ញា​បណ្ណ​រុករក​រ៉ែ​ដល់​ក្រុមហ៊ុន​ពីរ​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​រ៉េ​និង​ថាមពល​បានប្រកាស​ក្រុមហ៊ុន​ពីរ​ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ក្នុងការ​ផ្ដល់​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​ចំនួន​១​ទីតាំង​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ចំនួន​១​ទីតាំងនៅ​ខេត្តរតនគិរី​។

​ក្រសួង​នេះ​បាន​អះអាងថា ក្នុងចំណោម​បណ្ដា​ក្រុមហ៊ុន​ដែល​បានដាក់​ពាក្យស្នើសុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តរតនគិរី មាន​ក្រុមហ៊ុន​ចំនួន​០២ ដែល​ត្រូវបាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ និង​មាន​សិទ្ធិ​អាទិភាព​ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ក្នុងការ​ផ្ដល់​អាជ្ញា​បណ្ណ​ស្វែង​រុករក​ធនធាន​រ៉ែ​។

​ប្រភព​ដដែល​បាន​អះអាងថា ទី ១. ស្ថិតនៅ​តំបន់​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែលមាន​ទំហំ ១០៧,១០ គីឡូម៉ែត្រ​ក្រឡា​គឺ ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល ( ខេ​ម​បូ​ឌៀ​) លី​មី​ធី​ត (RENAISSANCE MINERALS (CAMBODIA) LIMITED) និង ទី ២. ស្ថិតនៅ​តំបន់ភ្នំ​ប៉ាង ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី ដែលមាន​ទំហំ ១០០ គីឡូម៉ែត្រ​ក្រឡា គឺ​ក្រុមហ៊ុន អូ​រៀន​ថ​ល វី​ស​ដឹ​ម ខន​សាល់​ធី​ង សឺ​វី​ស (​ខេ​ម​បូ​ឌៀ​) អ៉ិ​ន​វេស​មិន ឯ​.​ក (ORIGINAL WISDOM CONSULTING SERVICES (CAMBODIA) INVESTMENT CO, LTD.)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular