ចុះ​ពិនិត្យ​ការសាងសង់​អគារសិក្សា​ក្នុង​បរិវេណ​សាលា​វិទ្យាល័យ ហ៊ុន សែន ស្វាយ​ធំ ស្ថិត​ក្នុងស្រុក​ប្រាសាទបាគង

ដោយ​: បាយ័ន / សៀមរាប​: អគារសិក្សា ដែល​កំពុងធ្វើការ​សាងសង់​បន្ថែម​នេះ បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​អំឡុង ខែមិថុនា ឆ្នាំ​២០២០ កន្លង មកនេះ ដោយយោង ទៅលើ​ស្ថានភាព​នៃ​កំណើន​សិស្សានុសិស្ស​ជាក់ស្ដែង​។ អគារសិក្សា​ថ្មី​នេះ មាន​កម្ពស់ ០៣ ជាន់ ៦​បន្ទប់​សាងសង់ឡើង ដោយ​ត​ភ្ជាប់​ពី​អាគារ​ចាស់ ក្រោម​ការផ្តួចផ្តើម​រប​ស់​រដ្ឋបាល​ស្រុក​ប្រាសាទបាគង គណៈ​គ្រប់គ្រង​សាលា មាតាបិតា​សិស្ស និង​ដោយមាន​ការជួយជ្រោមជ្រែង ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​សប្បុរសជន​ផងដែរ​។​

​លោក សូ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បានបញ្ជាក់​នៅ​ថ្ងៃទី​២៥ ខែ ធ្នូ ឆ្នាំ​២០២០​នេះ​ថា តាម​ការគ្រោងទុក បើសិនជា​គ្មាន​ការប្រែប្រួល​ទេ អគារសិក្សា​ដែល​កំពុង​សាងសង់​នេះ នឹង​បព្ចាប់ ការសាងសង់ នា​ចុងខែ​កុម្ភៈ​ឆ្នាំ​២០២១ ខាង មុខ​នេះហើយ​។

​ក្នុងនាម​អភិបាលស្រុក លោក​ពិតជា​រីករាយ​ចំពោះ​សមិទ្ធិផល​ថ្មី​ដែល​កំពុង​កកើតឡើង​នេះ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ជួយ​បរិច្ចាគ​ជា​ថវិកា​ចូលរួម​សាងសង់​អគារសិក្សា​នេះ តាមរយៈ​រដ្ឋបាល ស្រុក និង​គណៈ​គ្រប់គ្រង​សាលា រួមមាន​៖
-​លោក ទិ​ត ពុំ ជួយ​សាងសង់ ៤​បន្ទប់​
-​សហគមន៍​សាលារៀន ២​បន្ទប់​
-​លោក ព្រៀន ប្រ​ន ស៊ីម៉ង់​៧​តោន និង​ថវិកា ១,៦០០,០០០ រៀល​
-​លោកស្រី ម៉ិ​ល សុ​គង្គារ ថវិកា​១,០០០,០០០ រៀល​
-​លោក ផាត សុភា ថវិកា​១,០០០,០០០ រៀល​

​លោក​បន្តថា ការរួមចំណែក​របស់​បងប្អូន​សប្បុរសជន​ទាំងអស់ គឺជា​ការ រួមចំណែក ជួយ​ដល់​កិច្ច​ការកសាង​ធនធានមនុស្ស សម្រាប់​សង្គមជាតិ យើង​ឲ្យ​មាន​សេចក្តីសុខ និង​ភាពប្រសើរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular