Home ព័ត៌មានជាតិ សង្គម ពលករ​ខ្មែរ នៅ...

ពលករ​ខ្មែរ នៅ​ជាយ​ទីក្រុង​បាងកក ទទួល​អំណោយ ពី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ថៃ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រុមការងារ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ បាន​នាំយក​អំណោយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា រួមមាន អង្ករ មី ត្រីខ ទឹក​ស៊ី​អី​វ ស្ករស អំបិល និង​ម៉ាស់ ចែកជូន​បងប្អូន​ពល​ករ​ខ្មែរ ចំនួន​ជិត ២០០ គ្រួសារ នៅ​ជាយ​ទីក្រុង​បាងកក ជាប់​ព្រំប្រទល់​ខេត្ត​សាមុត​សា​ខន ដែល​កំពុង​រង​ផលប៉ះពាល់ ចំពោះ​ជីវភាព​ប្រចាំថ្ងៃ ក្រោយ​ការ​រឹតបន្ដឹង ការចេញ​-​ចូល ក្នុង​តំបន់​មួយចំនួន​។​

​ការចុះ​ចែក​អំណោយ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ បានទទួល​ដំណឹង ពី​ទុក្ខលំបាក​ខ្លាំង របស់​ប្រជាពលរដ្ឋ​ខ្មែរ មួយចំនួន ដោយសារ​ស្ថានភាព ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅតាម​ខេត្ត​មួយចំនួន ក្រោយ​ការផ្ទុះ ឆ្លង​ជំងឺ​កូ​វីដ ១៩ រលក​ថ្មី នៅ​ខេត្ត​សាមុត​សា​ខន​។​

​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ថៃ បាន​សូម​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​ថៃ​ទាំងអស់ មេត្តា​បន្ត​ចូលរួម​សហការ យ៉ាងសកម្ម​ថែមទៀត កុំ​ធ្វើការ​ចល័ត ឬ​រត់គេច​ពីមួយ​កន្លែង ទៅមួយ​កន្លែង នៅក្នុង​អំឡុងពេល ការរីក​រាលដាល ការឆ្លង​ជំងឺ​កូ​វីដ ១៩ ថ្មីៗ​នេះ ដើម្បី​អនុវត្ត​នូវ​វិធានការ​នានា របស់​រាជរដ្ឋាភិបាល​ថៃ ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​សូម​រក្សា​សុខភាព អនាម័យ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ បន្តទៀត​។ ករណី​បងប្អូន មាន​បញ្ហា​ប្រឈម សូម​ទំនាក់ទំនង មកកាន់​ស្ថានទូត តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឬ​តាមរយៈ​លេខ ទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (​ផ្នែក​កុងស៊ុល /​សិស្ស​និស្សិត​) និង​០៩៤ ០៩២៥ ៩០៥ (​ផ្នែក​ទទួលបន្ទុក​ពល​ករ​៕/V​

ពលករ​ខ្មែរ នៅ​ជាយ​ទីក្រុង​បាងកក ទទួល​អំណោយ ពី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ថៃ​

ពលករ​ខ្មែរ នៅ​ជាយ​ទីក្រុង​បាងកក ទទួល​អំណោយ ពី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ថៃ​

ពលករ​ខ្មែរ នៅ​ជាយ​ទីក្រុង​បាងកក ទទួល​អំណោយ ពី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ថៃ​

ពលករ​ខ្មែរ នៅ​ជាយ​ទីក្រុង​បាងកក ទទួល​អំណោយ ពី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ថៃ​

ពលករ​ខ្មែរ នៅ​ជាយ​ទីក្រុង​បាងកក ទទួល​អំណោយ ពី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ថៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular