ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: នៅបន្ទាយមានជ័យ មណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ នៅ៩ស្រុកក្រុង ពិសេសគឺតាមបណ្តោយព្រំដែនកម្ពុជា ថៃនិងទីប្រជុំជនខេត្ត ព្រមទាំងក្បែរមន្ទីរពេទ្យធំបានបើកឡើងវិញ ដើម្បីទ្រោលពិនិត្យសុខភាពជូនពលករខ្មែរដែលមាតុភូមិនិវត្តិន៍ពីប្រទេសថៃ។
មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងព្រលប់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០ថា៖ មណ្ឌលចត្តាឡីស័កកម្រិត០២និងកម្រិត១ គ្រប់ស្រុកក្រុង ហើយស្រុកក្រុងមាន២កន្លែង និងនៅក្នុងមន្ទីរពេទ្យមួយចំនួនបានបើកឡើងវិញបន្ទាន់ ហើយបាននឹងកំពុងដំណើរការទទួលពលករខ្មែរវិលពីប្រទេសថៃមកធ្វើចត្តាឡីស័ក យកវត្ថុសំណាករកមេរោគកូវីដ១៩។ ពោលគឺជាមធ្យម ពលករខ្មែរដែលអាជ្ញាធរថៃ បញ្ជូនត្រឡប់តាមច្រកអូរបីជាន់ស្រុកអូរជ្រៅ មានចន្លោះពី១៤០ទៅ២៥០នាក់/១ថ្ងៃៗ។
ប៉ុន្តែនៅតាមច្រកនៃស្រុកខ្លះទៀតនៃបណ្តោយព្រំដែនកម្ពុជា ថៃ ក៏អាចត្រូវបញ្ជូនខ្លះដែរ។
មន្ត្រីបន្តថា ក្នុងនោះមណ្ឌលចត្តាឡីស័កកម្រឹត២ (QC2) ក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ោយប៉ែត ស្រុកមង្គលបូរី ដែលទយលបងប្អូនពលករត្រឡប់មកពីប្រទេសថៃ ត្រូវបានយកវត្ថុសំណាករកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
មកទល់ថ្ងៃនេះ នៅតាមច្រកព្រំដែន ពិសេសគឺច្រកអូរបីជាន់ដែលថៃបញ្ជូនពលករខ្មែរមក ត្រូវបានមន្ត្រីថ្នាក់ដឹកនាំរដ្ឋបាល មន្ត្រីជំនាញនិងកងកម្លាំងគ្រប់ថ្នាក់បានចុះត្រួតពិនិត្យ ទ្រោលសភាពការណ៍។
ឯកងដឹកជញ្ជូនពីកងពលតូចដឹកជញ្ជូននៃកងទ័ពជើងគោក ពីយោធភូមិភាគនិងពីកងឯកភាពនានា បានបន្តដឹកជញ្ជូនពលករខ្មែរទៅមណ្ឌលចត្តាឡីស័កនៅតាមវិទ្យាល័យនិងមន្ទូរពេទ្យនានា ។
ទោះយ៉ាងណា មកទល់ថ្ងៃទី២៥ខែធ្នូនេះ ទិន្នន័យពលករខ្មែរវិលត្រឡប់បានថយចុះ ត្បិតអាជ្ញាធរថៃបានផ្អាកមិនឲ្យចាកចេញ៕