Home ព័ត៌មានជាតិ សន្តិសុខ ក្មេងប្រុស​រអ...

ក្មេងប្រុស​រអិល​ជើង​ធ្លាក់ចូល​ទឹកស្រះ​លង់​ស្លាប់​

ដោយ​: ប​.​ជ័យ / កំពង់ធំ​: ក្មេងប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​រអិល​ជើង​ធ្លាក់ចូល​ទឹកស្រះ បណ្តាលឱ្យ​លង់​ស្លាប់​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ ភូមិ​សិរី​សុខុម ឃុំ ឈូក​ខ្សាច់ ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈូក​ខ្សាច់​អោយដឹង​កាលពី​ថ្ងៃទី​២៥​ខែធ្នូ​ថា​៖ ក្រោយពី​បាត់​កុមារ ហើយ​រកឃើញ​ទើប​ស្គាល់​ថា​សព​កុមារ​រងគ្រោះ​មានឈ្មោះ ពិ​សិត វឌ្ឍន​: ភេទ​ប្រុស អាយុ ២​ឆ្នាំ ស​ញ្ជា​ត្តិ​ខ្មែរ នៅក្នុង​បន្ទុក​ឪពុកម្តាយ ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​ម្តាយ​របស់​សព​ឈ្មោះ ឡៃ សាយ បានអោយដឹងថា​៖ មុន​ស្លាប់ កូន​របស់គាត់​បាន​ដើរលេង​ជាមួយនឹង​បងប្អូន​ជីដូនមួយ​អាយុ ២​ឆ្នាំ​ដូចគ្នា​។ មួយសន្ទុះ​ក្រោយមក ក៏​តែ​ក្មេង​ម្នាក់​ដើរទៅ​ដើរមក​បាត់​ម្នាក់ទៀត​។​

​លុះ​ទៅដល់​ក៏​ឃើញ​ពពុះ​ក្នុង​ទឹកស្រះ គឺ​កូន​គាត់​បាន​លង់​ស្លាប់​ទីនោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular