ដោយ: ភ្នំស្វាយ / កំពង់ធំ: ដូចខេត្តឯទៀតដែរ មន្ត្រីជំនាញអះអាងថា បានលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តប្រជាកសិករដែលបានចិញ្ចឹមសត្វនៅតមូលដ្ឋាន និងសហគមន៍នានាខេត្តកំពង់ធំ។ នេះបើយោងមន្ត្រីជំនាញឲ្យដឹងកាលពីថ្ងៃទី២៥ខែធ្នូ បន្ទាប់ពីពួកគេចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វទាយកស៊ុតនៅភូមិព្រៃបន្លិច សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន។
លោក ប៉ាន់ ថូ ម្ចាស់កសិដ្ឋានខាងលើបានឲ្យដឹងថា៖ ក្រុមគ្រួសារលោកបានប្រកបមុខរបចិញ្ចឹមទានេះ២០ឆ្នាំមកហើយៗកាក់កបរហូតមក។ ប៉ុន្តែដោយសាររងផលប៉ះពាល់ពីការរីករាលដាល នៃជំងឺកូវីដ១៩ បានធ្វើធ្វើអោយទីផ្សារមានបញ្ហា គឺពងទាចុះថោក។
គាត់បន្តថា៖ បច្ចុប្បន្ន គាត់បានចិញ្ចឹមទាយកស៊ុតចំនួន ៧.០០០ក្បាល លើទំហំដីចំនួន ៣ហិកតា។ ដោយក្នុងមួយថ្ងៃត្រូវចំណាយចំណីទាអស់ជាង២លានរៀល ហើយយកពងទាបានត្រឹមតែ ៥.៧០០គ្រាប់ ហើយឥឡូវនេះ លក់បោះដុំត្រឹមតែ៣២០រៀល /ស៊ុត១គ្រាប់ប៉ុណ្ណោះ។ ដូច្នេះ វាខាតហើយ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ក៏ដូចលោកតាន់ ម៉េងឆាង ប្រធានផលិតកម្ម និងបសុព្យាបាលខេត្តបានឲ្យដឹងថាមន្ត្រីជំនាញតែងតែចុះពិនិត្យ ជួយបន្ថែមនូវបច្ចេកទេស ក៏ដូចបញ្ហាតម្លៃទីផ្សារដល់ម្ចាស់កសិដ្ឋាន ។
មន្ត្រីជំនាញក៏ចុះពិនិត្យដើម្បីជួយមើលជម្ងឺសត្វ ណែនាំក្នុងការប្រើប្រាស់វ៉ាក់សាំង ថ្នាំនិងការថែទាំ ការផ្តល់ចំណីសត្វអោយបានត្រឹមត្រូវ។
គ្រានេះ ម្ចាស់កសិកម្មចិញ្ចឹមទាបានស្នើមន្ត្រីជំនាញនជួយរកទីផ្សារនិងតម្លៃសមរម្យជូនផង។ មន្ត្រីជំនាញថា ទទួលយកសំណើនេះ តែមិនដឹងថា ឆ្លើយបានកម្រិតណាទេ៕