Home ព័ត៌មានសំខាន់ៗ ដំណាំ​មៀន​ប៉ៃ...

ដំណាំ​មៀន​ប៉ៃលិន​មាន​ទីផ្សារ​តម្លៃ​ជាង​៥៧ លាន​ដុល្លារ​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង នេសាទ បាន​អះអាងថា រហូតមកដល់​ពេលនេះ​
​ដំណាំ​មៀន​ប៉ៃលិន​មាន​ទីផ្សារ​តម្លៃ​ជាង​៥៧ លាន​ដុល្លារ ។

​ប្រភព​ដដែល​បាន​អះអាង គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មៀន​ប៉ៃលិន​មាន​ចំនួន ១៧៤,៥២​តោន
​តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ៥៧.៧៦៣.១០០​ដុល្លារ​ត្រូវបាន​នាំចេញ ។

ប្រភព​ដដែល​បាន​បន្តថា ដំណាំ​មៀន​នៅពេលនេះ​កំពុង​ដាំ​លើ​ផ្ទៃដី ចំនួន ១៤.៤០៧​ហិកតា ហើយ ផ្ទៃដី​ប្រមូល​ផល​មាន ចំនួន ១១.៥១៤​ហិកតា ។

​ប្រភព​ដដែល​បាន​បន្តទៀតថា មកដល់ពេលនេះ​កម្ពុ​ជាមាន​ក្រុមហ៊ុននាំចេញ​មៀន​នេះ​ចំនួន ២ និង​សហគមន៍​កសិកម្ម​ផលិត​មៀន​ប៉ៃលិន មាន​ចំនួន ១៥។

​ប្រភព​ដដែល​បាន​បន្តថា តាម​ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាចមាន​ចំនួន​ប្រមាណ​ជា ១៥ ១២៧​ហិកតា កើន​ប្រមាណ​ជា ៥%៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular