ដោយៈ ជា សីហៈ/ភ្នំពេញៈ តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា កម្ពុជានៅពេលនេះដាំចេកអំបូងលឿងបានប្រមាណជា ១៥.៩៤៥ហិកតា។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងមួយហិចតា កម្ពុជាអាចទទួលផលចេកនោះប្រមាណជា ៣០តោន ហើយមកដល់ពេលនេះ កម្ពុជាអាចប្រមូលផលចេកអំបូង ក្នុងបរិមាណផល ប្រមាណជា ៤៧៨.៣៥០តោន។
គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០កម្ពុជាបាននាំចេញចេកអំបូងលឿងនេះមានចំនួន ៣១៣.៤១០,៩៤តោននៅក្នុង តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៤៥១.១២៥.៧០០ដុល្លារ។
ក្រុមហ៊ុនដែលបានចុះបញ្ជីសម្រាប់នាំចេញមានចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុនចំនួន ១១ បាននិងកំពុងប្រិតិបត្កិការនាំចេញ។
តាមការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៨.៣៣៧ហិកតា កើនប្រមាណជា ១៥%)៕