ដោយៈ ជាសីហៈ/ភ្នំពេញៈ ដំណាំស្វាយចន្ទីត្រូវបានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទអះអាងថា បានដាំដុះសរុបប្រមាណជា ជាចំនួន ២៣៦.៤៧១ហិកតា។
លោកបានបន្តថា នៅពេលនេះ ផ្ទៃដីដែលប្រមូលផលមានចំនួន ១៦៥.៦៧០ហិកតា ដោយទទួលទិន្នផលជាមធ្យមចំនួន ១,៤៦២តោន/ហិកតា ។
លោកបានបន្តថា នៅក្នុងឆ្នាំនេះ បរិមាណផលទទួលបាន២៤២.១៧៧តោន ហើយបាននាំចេញចំនួន ២១៨.៨៨៤,២៩តោន នៅក្នុងតម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៨៨.១១១.៧០០ដុល្លារ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា កម្ពុជាមានរោងសិប្បកម្មកែច្នៃស្វាយចន្ទីចំនួន ៦ និងក្រុមហ៊ុននាំចេញមានចំនួន ២៦ ហើយនៅឆ្នាំក្រោយ ការប៉ាន់ស្មានផ្ទៃផលិតកម្ម អាចមានចំនួនប្រមាណជា ២៤៨.២៩៥ហិកតា កើនប្រមាណជា ៥%៕