ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា នៅឆ្នាំនេះផ្ទៃដីដាំដុះស្វាយមាន ចំនួន ១២៦ .៦៦៨ហិកតា ដោយ ផ្ទៃដីប្រមូលផល ចំនួន ៩១.១០៤ហិកតា ប៉ុន្តែនៅឆ្នាំក្រោយផ្ទៃដីដាំដុះដំណាំនេះអាចមានចំនួនប្រមាណជា ១៣៥.៥០០ហិកតា កើនប្រមាណជា ៧%។
លោកបានបន្តថា ទិន្នផលស្វាយជាមធ្យមចំនួន ១៥,៣៧៧តោន/ហិកតា/រដូវ ដោយនៅឆ្នាំនេះបរិមាណផលស្វាយដែលប្រមូលបានមាន ប្រមាណជា ១.៤០០ .៩១៤តោន ហើយបាននាំចេញស្វាយស្រស់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៩៤៥.២៧៤,៤៤តោន នៅក្នុងតម្លៃចំនួនប្រមាណជា ៤៧៣.២០៧ .៧០០ដុល្លារ។
ក្រុមហ៊ុននាំចេញស្វាយនៅពេលនេះមានចំនួន ៤៧ក្រុមហ៊ុន និងមានអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ មានចំនួន ៤៨ទៀតដោយនៅក្នុងនោះក្រុមហ៊ុនមាន ៣៣ សហគមន៍ ៣ និងម្ចាស់ចម្ការ ១២៕