Home ព័ត៌មានជាតិ សេដ្ឋកិច្ច គ្រឿងយន្តខ្នា...

គ្រឿងយន្តខ្នាតតូចចំនួន៩ ប្រគល់ជូនកសិករក្រុងស្រុក ចំនួន៦

ដោយ:បាយន/សៀមរាបៈគ្រឿងយន្តខ្នាតតូចចំនួន៩គ្រឿង បានមកពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ត្រូវបានផ្តល់ជូនដល់កសិករក្នុងបណ្តុំអាជីវកម្មបន្លែចំនួន៩ ដល់កសិករក្នុងក្រុង ស្រុកចំនួន៦ របស់ខេត្តសៀមរាប។

      កសិករទាំងនោះមកពី ក្រុងសៀមរាប , ស្រុកប្រាសាទបាគង , ស្រុកពួក , ស្រុកអង្គរធំ , ស្រុកសូទ្រនិគម និងស្រុកជីក្រែង។ពិធីបប្រគល់បានធ្វើកាលព្រឹកថ្ងៃទី២៥ខែធ្នូនៅកនៅក្នុងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប

        លោក ទា គឹមសុទ្ធប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបាននិយាយថា គ្រឿងចក្រខ្នាតតូចនេះ គឺបំរើដល់វិស័យកសិកម្មនៅតាមបណ្តុំអាជីវកម្មបន្លែ សម្រាប់គាំទ្រឱ្យដំណើរការនៃការដាំដុះតាមបែបលក្ខណៈទំនើបកម្ម កាត់បន្ថយការប្រើកម្លាំងពលកម្មច្រើន សន្សំទុននិងខ្សែច្រវាក់ផលិតឱ្យមាននិរន្តរភាព ដើម្បីបំរើសេចក្តីត្រូវការដល់អ្នកបរិភោគបន្លែ ៕សរន

 

      

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular