Home ព័ត៌មានអន្តរជាតិ វេជ្ជបណ្ឌិត​ស...

វេជ្ជបណ្ឌិត​ស្បែក​ខ្មៅ ស្លាប់​ដោយកូវី​ដ​១៩​នៅ​អាម៉េរិក​ក្រោយ​ត្អូញត្អែរ​អំពី​ការព្យាបាល​បែប​រើសអើង​

​ប្រែ​សម្រួលៈ​វាសនា​/​អ៊ិន​ឌីយ៉ាណា​ប៉ូលិស​៖​វេជ្ជបណ្ឌិត​ស្បែក​ខ្មៅ​ម្នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩ ក្រោយពី​បាន​ត្អូញត្អែរ​អំពី​ការព្យាបាល​វេជ្ជ​សា​សស្ត្រ​បែប​រើសអើង​ជាតិ​សាសន៍ ។​សារ​បង្ហោះ​ក្នុង​បណ្តាញ​​សង្គម​របស់​លោកស្រី​ត្រូវ​បាន​ចែករំលែក​ជាទូទៅ និង​នាំអោយ​មាន​ការ​សន្យាថា​នឹង​ពិនិត្យ​សើរើ​មើល​ឡើងវិញ​ប្រព័ន្ធ​មន្ទីរពេទ្យ​នៅ​រដ្ឋ​អ៊ិន​ឌីយ៉ាណា​។​

​វេជ្ជបណ្ឌិត ស៊ូ​សាន មួ​រ អាយុ​៥២​ឆ្នាំ ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​កាលពី​ចុងខែ​មុន និង​បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ IU Health North Hospital ក្នុង​ទីក្រុង​ខា​ម៉ែ​ល រដ្ឋ​អ៊ិន​ឌីយ៉ាណា នេះ​បើ​​តាម​សារ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុកមួយ​។​

​ដោយ​ដឹង​ពី​ស្ថានភាព​ជំងឺ​របស់​ខ្លួន​និង​ដំណើរការ​ព្យាបាល លោកស្រី​បាន​ស្នើសុំ​ថ្នាំ ស្គែ​ន និង​ការត្រួតពិនិត្យ​ជា​ទៀងទាត់​ក្នុងពេល​លោកស្រី​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ខាងលើ​ក្នុង​ក្រុង ខា​ម៉ែ​ល​។​លោកស្រី​​វេជ្ជបណ្ឌិត បានកត់សំគាល់​ឃើញ​ថា វេជ្ជបណ្ឌិត​ស្បែក​សម្នាក់​ហាក់​មិន​បាន​ចាប់អារម្មណ៍​នឹង​ការឈឺចាប់​របស់​លោកស្រី​និង​បាន​និយាយថា លោកស្រី​មិន​ទុកចិត្ត​មន្ទីរពេទ្យ​។​

​ស៊ូ​សាន មួ​រ បាន​និយាយ​នៅ​ថ្ងៃ​៤​ធ្នូ​ថា «​ខ្ញុំ​គិតថា​បើ​ខ្ញុំ​ជា​ជន​ស្បែក​ស ទំនងជា​មិន​បែបនេះ​ទេ​។​នេះ​ជា​អ្វី​ដែល​ពួក​ស្បែក​ខ្មៅ​ត្រូវបាន​សម្លាប់ នៅ​ពេល​អ្នក​បញ្ជូន​គេ​ទៅផ្ទះ ក្នុងពេល​ពួកគេ​មិនដឹងថា​តើ​ត្រូវ​​ប្រយុទ្ធ​ដើម្បី​ជីវិត​គេ​របៀប​ណា​ផង​»​។​

​លោកស្រី​វេជ្ជបណ្ឌិត ត្រូវបាន​អនុញ្ញាត​អោយ​ចេញពី​ពេទ្យ​នៅ​ថ្ងៃ​៧​ធ្នូ​តែ​បាន​ចូល​ពេទ្យ​វិញ​នៅ​១២​ម៉ោង​ក្រោយ​នៅពេល​កំដៅ​ខ្លួន​របស់​លោកស្រី​កើនឡើង​និង​សម្ពាធ​ឈាម​ធ្លាក់ចុះ​។​លោកស្រី​ត្រូវបាន​បញ្ជូន​​ទៅកាន់​ពេទ្យ​ផ្សេង​ឈ្មោះ​Ascencion St. Vincent នៅ​ក្រុង​ខា​ម៉ែ​ល និង​ទទួលបាន​ការព្យាបាល​មើ​ល​ថែ​ល្អ​ជាង​មុន​។​

​តែ​ស្ថានភាព​ជំងឺ​របស់​គាត់​កាន់តែ​អាក្រក់​ទៅ និង​ត្រូវ​គេ​ប្រើ​ឧបករណ៍​ជំនួយ​ដង្ហើម​។​លោកស្រី​បាន​ស្លាប់​នៅ​ថ្ងៃ​២០​ធ្នូ ។​

​សូមបញ្ជាក់​ថា វីរុស​កូរ៉ូណា​បាន​និង​កំពុង​វាយប្រហារ​ក្រុម​ជន​ស្បែក​ខ្មៅ​ដោយ​មិន​សម​មាត្រ ដោយសារតែ​ពួកគេ​មាន​អត្រា​កើតរោគ​ធាត់ ទឹកនោម​ផ្អែម​និង​ហឺត​ខ្ពស់ជាង​ក្រុម​ជន​ស្បែក​ស​ស្រាប់​។​ពួក​ស្បែក​​ខ្មៅ​អាម៉េរិក​ក៏​ងាយ​នឹងរង​ការរើសអើង​ជា​ប្រព័ន្ធ វិសមភាព​អំពី​សុខាភិបាល​និង​ឳ​កាស​សេដ្ឋកិច្ច​ផង​ដែរ​។​ក្រុម​ជន​នេះ​តែង​និយាយ​ថា គ្រូពេទ្យ​តែង​ចាត់ទុក​ជំងឺ​របស់​គេ​ស្រាល​នៅពេល​សុំ​ព្យាបាល​៕

​មួរ​ធំ​ដង​ក្តីនៅ មី​ស៊ី​ហ្គឹ​ន និង​បាន​សិក្សា​ទទួល​សញ្ញាបត្រ​វេជ្ជសាស្ត្រ​នៅ​ទីនោះ​នា​ឆ្នាំ​២០០២​។​លោកស្រី​បំរើ​ការងារ​វេជ្ជសាស្ត្រ​នៅ​រដ្ឋ​អ៊ិន​ឌីយ៉ាណា ចំ​ពេល​លោក​ស្រី​បាត់បង់​ជីវិត​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular