ប្រែសម្រួលៈវាសនា៖មេដឹកនាំប្រឆាំងម៉ាលី លោកសូម៉ាអ៊ីឡា ស៊ីសសេ បានស្លាប់ដោយជំងឺកូវីដ១៩កាលពីថ្ងៃសុក្រ ក្នុងអាយុ៧១ឆ្នាំ ។
លោកស៊ីសសេ បានស្លាប់នៅបារាំង កន្លែងដែលលោកដេកព្យាបាលជំងឺកូវីដ១៩ នេះបើតាមការបញ្ជាក់ពីសមាជិកគ្រួសារលោក។
ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រីបណ្តោះអាសន្នម៉ូកតា អូអាណេ បានសម្តែងការចូលរួមមរណទុក្ខ ដោយលោកបានសរសេរបង្ហោះថា «ប្រជាជនម៉ាលីទាំងអស់ ក៏ដូចជាទ្វីបអាហ្វ្រិកសូមកាន់ទុក្ខកូនប្រុសដ៏ក្លាហានម្នាក់របស់ខ្លួន»។
ម៉ាលី បានរាយការណ៍ការឆ្លងកូវីដ១៩ចំនួន៦.៣៤៧ករណីគិតត្រឹមថ្ងៃពុធ ក្នុងនេះ២២៩នាក់បានស្លាប់នៅពេលប្រទេសនេះកំពុងប្រឈមដោះស្រាយការឆ្លងនៅរលកទី២៕
អតីតមេដឹកនាំប្រឆាំងក្នុងសភារូបនេះ បានឈ្នះឆ្នោតលំដាប់ទី២ក្នុងការបោះឆ្នោតប្រធានាធិបតី៣លើកនៅម៉ាលី