Home ព័ត៌មានជាតិ សន្តិសុខ ស្ត្រី​ចំណាស់...

ស្ត្រី​ចំណាស់​ម្នាក់ ត្រូវគេ​ប្រទះឃើញ លង់ទឹក​ស្លាប់ ក្នុង​ទន្លេមេគង្គ

ដោយៈ ស​រិ​ទ្ធ / ក្រចេះ​៖ ស្ត្រី​ចំណាស់​ម្នាក់ ដែលមាន​សតិ​មិន​ប្រក្រតី ត្រូវបាន​គេ​ប្រទះឃើញ លង់ទឹក​ស្លាប់ ក្នុង​ទន្លេមេគង្គ ដោយ​មិនដឹង​មូលហេតុ បង្ក​ការភ្ញាក់ផ្អើល នៅ​ចន្លោះ​ម៉ោង ២ រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ទន្លេមេគង្គ ទល់មុខ​ស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ ស្ត្រី​រងគ្រោះ ឈ្មោះ កួង សា​ខន ឬ ជា សុខា​ន់ អាយុ ៥៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត សង្កាត់​ក្រចេះ ក្រុង​-​ខេត្តក្រចេះ​។​

​ប្រភព​ដដែល បាន​បន្តថាៈ ស្ត្រី​នោះ មាន​ជំងឺសរសៃប្រសាទ ប្រចាំកាយ និង​មាន​សតិ​មិន ប្រក្រតី វង្វេង​រត់​ចេញពីផ្ទះ ស្រាប់តែ​គេ​ប្រទះឃើញ សាកសព​អណ្តែត​ទឹក ទៅហើយ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ ហើយក៏​ប្រគល់ឱ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular