Home ព័ត៌មានជាតិ សន្តិសុខ កម្មករ​រោងចក្...

កម្មករ​រោងចក្រ​ម្នាក់ ស្លាប់​ភ្លាមៗ ពេល​ជិះ​ម៉ូតូ វ៉ា​ជែង​ប៉ះ​រថយន្ត យ៉ាង​ពេញទំហឹង​

ដោយៈ​ស​រិ​ទ្ធ / ស្វាយរៀងៈ កម្មករ​រោងចក្រ​ម្នាក់ បាន​ស្លាប់​ភ្លាម​នៅ​កន្លែង កើតហេតុ ពេល​ជិះ​ម៉ូតូ​វ៉ា​ជែង ប៉ះ​រថយន្ត​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោងជាង ៨ យប់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣០​និង​១៣១ ស្ថិត​ក្នុងភូមិ ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល ស្រុក​ស្វាយទាប បាន​ឲ្យ​ដឹងថាៈ បុរសរងគ្រោះ ឈ្មោះ សរ លីន អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ​តា​សួស ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ជិះ​ម៉ូតូ ម៉ាក SUZUKI LET’S ពណ៌​ក្រហម ពាក់​ស្លាក​លេខ ស្វាយរៀង ១O ០០២៥​។ ចំណែក​អ្នកបើករថយន្ត មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​ក្រោយពី​ឃើញ​សភាព ការណ៍ មិន​ស្រួល គេច​ទៅ​ទិស​ខាងលិច បាត់ស្រមោល ភ្លាមៗ​តែម្ដង​។​

​អ្នកភូមិ បានឱ្យដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​មាន​យុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ ក្នុង​ទិស ដៅ​ពី​ខាងកើត មក​ខាងលិច លើផ្លូវ​ជាតិ​លេខ​១ វ៉ា​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់​ប៉ះ​នឹង រថយន្ត មិន​ស្គាល់​ម៉ាក បើក​ស្របគ្នា យ៉ាង​ពេញទំហឹង បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​ទាំង យប់​។ ក្រោយមក អ្នកស្លាប់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក ធ្វើ​កំណត់ហេតុ​ប្រគល់ឱ្យ ក្រុមគ្រួសារ ។ រីឯ​ម៉ូតូ​ខូចខាត​ធ្ងន់ យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយទាប រង់ចាំ​ការដោះស្រាយ ពេល​ក្រោយ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular