Home ព័ត៌មានជាតិ សង្គម រដ្ឋបាល​ខណ្ឌដ...

រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​ណែនាំ​ពលរដ្ឋ​ទាំងយប់ ហាម​ការជួបជុំ ដើម្បី​ទប់ស្កាត់​ការឆ្លង រីក​រាល​ជំងឺ​កូ​វីដ​-១៩

ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ លោក សុខ ពេញ​វុ​ធ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ នៅ​យប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ចុះ​រៀបចំ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បន្ត​ខិតខំ​ផ្សព្វផ្សាយ វិធានការ​ការពារ​ប​ង្កា​រ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​មូលដ្ឋាន​សំខាន់ៗ មួយចំនួន ក្នុងឱកាស​បុណ្យ​ណូអែល​ដែលជា​បុណ្យ​របស់ បរទេស​។​

​ទីតាំង​ដែល​អាជ្ញាធរ ចុះ​ណែនាំ និង​ផ្សព្វផ្សាយ​នេះ គឺ​ខាងមុខ​ព្រះបរមរាជវាំង​, សួនច្បារ​តាម បណ្ដោយ​មាត់ទន្លេ ចាប់ពី​ខាងមុខ​ផ្សារ​រាត្រី រហូតដល់​សួនច្បារ ស្ពាន​នាគ កោះ​ពេជ្រ​, សួនច្បារ​សម្ដេច ហ៊ុន សែន ខាងមុខ​ណាហ្គា​វើ​ល​, សួនច្បារ​ព្រះ​បរម​រតន​កោដ្ឋ​, សួនច្បារ វិមានឯករាជ្យ​, សួនច្បារ​វត្ត​បទុម​វ​តី និង​ទីតាំង​សាធារណៈ មួយចំនួនទៀត ក្នុង​មូលដ្ឋាន​។​

​ដើម្បី​ធានា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​ចរាចរណ៍ ឲ្យ​បានល្អ​ប្រសើរ​នោះ រដ្ឋបាល​ខណ្ឌដូនពេញ បាន​ប្រើប្រាស់​វិធានការ និង​មធ្យោបាយ​សរុប រួមមាន រថយន្ត​អន្តរាគមន៍​របស់ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចំនួន​២​គ្រឿង​, រថយន្តស្ទូច​ចំនួន ១​គ្រឿង​, រថយន្ត​របស់​រដ្ឋបាល​ខណ្ឌ ចំនួន ៤​គ្រឿង​បំពាក់​ឧបករណ៍​ផ្សព្វ ផ្សាយ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដាក់​ផ្សព្វផ្សាយ​នៅតាម​គោលដៅ សំខាន់ៗ​។​

​ក្នុងនោះ លោក​អភិបាល បាន​ចាត់​ឲ្យ​លោក ចាន់ គ​ន្ថេ​ត អភិបាលរងខណ្ឌ​បាន​ដឹកនាំ កម្លាំង​ដោយឡែក​មួយក្រុម ដើម្បី​ចុះ​ពិនិត្យ ណែនាំ​តាម​បណ្ដា​មូលដ្ឋាន អាជីវកម្ម សេវាកម្ម ក្នុង​វិស័យ​ទេសចរណ៍ ក្លិប​កម្សាន្ត បៀរហ្គាឌិន រង្គសាល ភោជនីយដ្ឋាន​ឲ្យ​គោរព​តាម គោលការណ៍ របស់​ក្រសួងសុខាភិបាល ក៏ដូចជា រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចូលរួម ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​មូលដ្ឋាន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular