Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​ម្នា...

ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ជនសង្ស័យ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី ជួញដូរ​គ្រឿងញៀន បាន​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០២០ នៅ ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ពិន ណា​លីន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ នៅ​ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល មុខរបរ កម្មករសំណង់​។ វត្ថុតាង​ចាប់ យក​មាន ១.​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ម៉ា​ទឹកកក ចំនួន​៥​កញ្ចប់ ( កញ្ចប់​ធំ ៤ និង​កញ្ចប់​មធ្យម ១​កញ្ចប់​)​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែ ធ្នូ ឆ្នាំ​២០២០​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍ មក​សមត្ថកិច្ច​ថា​មានមុខ​សញ្ញា​កំពុងតែ ចែកចាយ គ្រឿងញៀន​នៅ ចំណុច​ខាងលើ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាពថាៈ ថ្នាំញៀន​ម៉ា​ទឹកកក​នេះ ជា​របស់​ខ្លូន ទិញ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ជឿន ប្រុស​កាលី​ប ជាប់​នៅ​គុក​ព្រៃ ស ដោយបាន​ប្រាប់ អោយ​បង យកមក​អោយ នៅ​កន្លែងធ្វើការ ក្បែរ​វត្ត ដំបូក​ខ្ពស់ ក្នុង​ម្តង ២០០ ទៅ ២៥០ ដុល្លារ ដើម្បី​យកមក ចែកចាយ​បន្ត​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular