ដោយៈ គ្រញូង / បាត់ដំបងៈ នៅររសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនបាត់ដំបង ខនស៍ស៊ីមេន ខមភេនី លីមីធីត ដែលបានជួយឧបត្ថម្ភ ម៉ាសចំនួន ៥០០ ប្រអប់ និង ជេល ចំនួន ៥០ ដប ដល់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តបាត់ដំបង ។
លោកបណ្ឌិត ប៊ុត គឹមស៊ាន បានឲ្យដឹងថាៈ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយក អំណោយនេះ ទៅប្រើប្រាស់ចែកជូន ប្រជាពលរដ្ឋ ងាយរងគ្រោះ ដោយវិបត្តិកូវីដ-១៩ ក្នុងខេត្តបាត់ដំបង ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ លោកបានអះអាងថា អំណោយនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លា របស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែក រំលែក និងកម្លាំងសាមគ្គីគ្នា របស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»៕/V-PC